ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ លោក ឈិន ម៉ារ៉េត ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ បាននាំមកនូវ សម្ភារៈ និងថវិកា រួមមាន៖
-អាវពន្លឺ ចំនួន ១០០
-ភ្លើងពន្លឺពាក់លើស្មា ចំនួន ៤៩
-ខ្សែកញ្ចែ ចំនួន ១០០
-កញ្ចែ ចំនួន ១០០
-ថវិកា ចំនួន ៥ លានរៀល ជូនដល់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីប្រើប្រាស់សម្រាប់ការងារចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនាមអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ លោក យឹម លាង និងវត្តមាន លោក ឈិន ម៉ារ៉េត ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាមួយសហការី នាំយកសំភារៈជូនដល់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ
សូមជូនពរ មានសុខភាពល្អ និងទទួលជ័យជំនះគ្រប់ភារកិច្ច៕
ដោយ៖ ស រស្មី