យប់នេះ នគរបាលទូទាំងរាជធានីភ្នំពេញ ចាប់ផ្តើមត្រួតពិនិត្យសារជាតិស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នេះ តទៅ នឹងចាប់ផ្តើមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីម៉ោង២៣៖០០នាទី ដល់ម៉ោង២:៣០នាទី រំលងអាធ្រាត្រ ។

សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យសារជាតិស្រវឹង ក្រោយពីមានការកើនឡើងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រើននាក់ ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការនិងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ព្រោះសមត្ថកិច្ចធ្វើការអនុវត្តច្បាប់នេះក្នុងគោលបំណងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ។ បើស្រវឹង សូមកុំបើកបរ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print