​លោក​ ORIOL​ MOHEDANO​ ត្រូវ​បាន​ក្លិប​ភ្នំពេញ​ក្រោ​ន​តែងតាំង​ជា​គ្រូ​បង្គោល

ចែករំលែក៖

​ភ្នំពេញ​៖​ បណ្ដាញ​ទំំ​នាក់​ទំនង​សង្គម​ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​ ភ្នំពេញ​ក្រោ​ន​បាន​ប្រកាស​កាលពី​រសៀល​ ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថា​ ខ្លួន​បាន​តែងតាំង​លោក​ Oriol​ Mohe-dano​ ជា​គ្រូ​បង្គោល​ជំនួស​លោក​ Sam​ Schweingruber​ ដែល​ជា​គ្រូ​ប​បង្គោល​ ចាស់​មាន​របួស​ដោយ​គ្រោះថ្នាក់​ច​រា​ ចរណ៍​មិន​អាច​ត្រឡប់​មក​កាន់​តំណែង​ បាន​ក្នុង​ពេល​ដ៏​ខ្លី​នេះ​ទេ​ ។​ ដូច្នេះ​ក្លិប​ សម្រេច​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ​ដើម្បី​ឱ្យ​លោក​ Oriol​ Mohedano​ ដឹកនាំ​ ក្រុម​កីឡាករ​ឈុត​ធំ​សម្រាប់​ចូលរួម​ ប្រកួត​ពានរង្វាន់​មិត្ដ​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​ឆ្នាំ​២០១៦​និង​ប្រកួត​ដណ្ដើម​ ពានរង្វាន់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នា​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៦​តទៅ​ ។​

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បញ្ជាក់​ ក្នុង​នៅ​ក្នុង​អត្ថបទ​សំ​ណេ​រ​របស់​ខ្លួន​ កម្រាស់​ជាង​២​ទំព័រ​យ៉ាង​ដូច្នេះ​ថា​ ក្លិប​ ភ្នំពេញ​ក្រោ​ន​មាន​សេចក្ដី​រីករាយ​ក្នុង​ ការ​ប្រកាស​តែងតាំង​លោក​ Oriol​ Moh​ edano​ ជា​គ្រូ​បង្គោល​ឈុត​ធំ​ក្លិប​ភ្នំពេញ​ ក្រោ​ន​។​ដោយសារ​ស្ថានភាព​របួស​របស់​លោកគ្រូ​បង្គោល​ Sam​ Schweingruber​ មិន​ទាន់​អាច​ចូល​មក​កាន់​តំណែង​វិញ​ បាន​ឡើយ​ ។​

​ដូច្នេះ​លោក​ Oriol​ នឹង​ក្លាយជា​គ្រូ​ បង្គោល​សម្រាប់​ក្លិប​ភ្នំពេញ​ក្រោ​ន​ដើម្បី​ត្រៀម​ប្រកួត​លី​ក​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៦​ (​ការ​ប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី​ ៧​ កុម្ភៈ​)​ និង​ពានរង្វាន់​សម្ដេច​ ហ៊ុន​ សែន​ ផង​ដែរ​ ។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ ក្លិប​ភ្នំពេញ​ក្រោ​ន​ក៏​បាន​បញ្ជាក់​ពី​ប្រវត្ដិ​ រូប​សង្ខេប​របស់​គ្រូ​ង​បង្គោល​ថ្មី​យ៉ាង​ ដូច្នេះ​ថា​ លោក​ Oriol​ Mohedano​ មានស្រុក​កំណើត​នៅ​ឯ​ទីក្រុង​ Barcelona​ ប្រទេស​អេ​ស្ប៉ា​ញ​ បច្ចុប្បន្ន​លោក​មាន​ វ័យ​២៩​ឆ្នាំ​និង​ជា​គ្រូ​ដែល​កាន់​ UEFA​ A-Licence​ ជាមួយនឹង​បទ​ពិសោធន៍​ជា​ ច្រើន​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ប្រទេស​ស្វ៉ី​ស​និង​ហ្វាំ​ង​ឡង់​មុន​មក​កាន់​តំណែង​ជា​គ្រូ​ បង្គោល​លើក​ដំបូង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជាមួយនឹង​កុងត្រា​រយៈពេល​១​ឆ្នាំ​។​ ក្នុង​នាម​ជា​កីឡាករ​ដែល​មាន​តួនាទី​ជា​ ខ្សែការពារ​លោក​បាន​តំណាង​ឱ្យ​ Junior​ club​ Penye​ Cornella​ មុន​នឹង​ចូលរួម​ ជាមួយ​ក្លិប​ Atletic​ Roda​ de​ Bara​ នៅ​ក្នុង​ Catalan​ First​ Division​ នៃ​ ប្រទេស​អេ​ស្ប៉ា​ញ​ (​លី​ក​លំដាប់​ទី​៥​នៃ​ ប្រទេស​អេ​ស្ប៉ា​ញ​)​ ដោយសារ​តែ​មាន​ បញ្ហា​របួស​បាក់ឆ្អឹង​ជើង​លោក​ Oriol​ ត្រូវ​បង្ខំចិត្ដ​បញ្ចប់​អាជីព​ជា​កីឡាករ​ ត្រឹម​វ័យ​២៣​ឆ្នាំ​ ។​

​លោក​ Oriol​ ក៏​បាន​ចាប់អារម្មណ៍​ ក្នុង​ការ​បង្វឹក​ហាត់​កីឡាករ​ជំនួស​វិញ​ ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដោយ​លោក​ចាប់ផ្ដើម​ពី​ហ្វឹកហាត់​ UEFA​ C-Licence​ គ្រូបង្វឹក​ ក្រុម​យុវជន​ UE​ Cornella​ រយៈពេល​៣​ ឆ្នាំ​មុន​នឹង​ត្រឡប់​ទៅ​ CA​ Roda​ De​ Bara​ រយៈពេល​១​ឆ្នាំ​។​ ក្រោយមក​លោក​ ក៏​បន្ដ​ទៅ​ Segunga​ Division​ club,​ Club​ Gimnastic​ de​ Tarragona,​ (​លី​ក​លំដាប់​ទី​២​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​)​ រយៈពេល​៣​ឆ្នាំ​ព្រមទាំង​ជួយ​ឱ្យ​ក្រុម​ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ឈ្នះ​ជើងឯក​ Catalan​ Championship​ ផង​ដែរ​ ។​

​លោក​ Oriol​ ទទួល​បាន​ UEFA​ A-Licence​ ជាមួយ​ក្រុម​ Nastic​ នៅ​ ប្រទេស​អេ​ស្ប៉ា​ញ​នា​ខែកក្កដា​ ឆ្នាំ​២០១៤​ ហើយ​លោក​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Servette​ FC​ នៅ​ឯ​ Geneva​ ប្រទេស​ ស្វ៉ី​ស​រយៈពេល​១​ឆ្នាំ​និង​ជា​គ្រូ​ជំនួយ​របស់​ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ លេង​ឈ្នះ​ពាន​នៅ​ប្រទេស​ស្វ៉ី​ស​ផង​ដែរ​។​ បច្ចុប្បន្ន​លោក​បាន​ចំណាយពេល​៣​ខែ​ ក្នុង​នាម​ជា​គ្រូ​ជំនួយ​នៅ​ FC​ Legirus​ Inter​ ប្រទេស​ហ្វាំ​ង​ឡង់​មុន​នឹង​ចូលរួម​ ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ ។​

​លោក​ Oriol​ បាន​និយាយ​ថា​ “​ខ្ញុំ​ បាន​និយាយ​ជាមួយ​ Sam​ ប្រហែលជា​៦​ ខែ​មក​ហើយ​អំពី​បាល់ទាត់​ក៏​ដូច​ជា​ការ​ ធ្វើការ​ជាមួយ​គ្នា​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​។​ ខ្ញុំ​ឃើញ​ថា​ នេះ​ជា​ដំណើរ​វិវត្ដន៍​នៅ​ក្នុង​ ការ​បង្ហាត់​របស់ខ្ញុំ​ ហើយ​ខ្ញុំ​តែងតែ​ស្វែង​ រក​ភាព​រីក​ចម្រើន​សម្រាប់​ខ្លួនឯង​ និង​ខ្ញុំ​ ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​ តំណែង​នេះ​ ។​ ក្លិប​នេះ​មាន​អត្ដសញ្ញាណ​ ច្បាស់​ជាមួយនឹង​ កីឡាករ​ក្មេងៗ​ច្រើន​ ហើយ​ខ្ញុំ​ចង់​អភិវឌ្ឍ​ក្មេងៗ​ ។​ ខ្ញុំ​គឺជា​គ្រូ​ ដែល​មាន​វ័យក្មេង​មួយ​រូប​ ហើយ​ខ្ញុំ​ពិត​ ជា​សប្បាយចិត្ដ​ចំពោះ​ឱកាស​មួយ​នេះ​ ក្លិប​ភ្នំពេញ​ក្រោ​ន​គឺជា​ក្លិប​ដែល​អស្ចារ្យ​ ត្រូវ​បាន​អ្នកគាំទ្រ​ទទួលស្គាល់​នៅ​ប្រទេស​ កម្ពុជា​ហើយ​នេះ​ក៏​ជា​គោលដៅ​របស់ខ្ញុំ​ក្នុង​ការ​បង្កើន​បាល់ទាត់​ឱ្យ​កាន់តែ​មាន​ គុណភាព​ជាង​នេះ​ផង​ដែរ​ ខ្ញុំ​មិន​ខ្មាស​ ហើយ​ខ្ញុំ​នឹង​កំណត់​គោលដៅ​ខ្លួនឯង​ឱ្យ​ បាន​ខ្ពស់​”​។​

​លោក​បាន​បន្ដ​ទៀត​ថា​ “​ខ្ញុំ​ដឹង​ថា​បាល់​ ទាត់​គឺ​ពិតជា​អស្ចារ្យ​ដែល​មនុស្ស​ទាំង​ អស់​រីករាយ​ ខ្ញុំ​ចង់ឱ្យ​ទាំង​កីឡាករ​និង​អ្នក​ គាំទ្រ​សុទ្ធតែ​មាន​អារម្មណ៍​ដូច​គ្នា​ ។​ ខ្ញុំ​ សូម​សន្យា​ថា​យើង​នឹង​ខិតខំ​ប្រឹង​ឱ្យ​អស់​ ពី​កម្លាំងកាយ​ចិត្ដ​ហើយ​យើង​ក៏​ត្រូវ​ ការ​អ្នកគាំទ្រ​ទាំងអស់​គាំទ្រ​ដើម្បី​ជួយ​ឱ្យ​ក្លិប​ទទួល​បាន​ជ័យជម្នះ​ផង​ដែរ​ ។​ នៅ​ ពេល​ដែល​ទំនាក់ទំនង​ល្អជា​អារម្មណ៍​ មួយ​ដ៏​អស្ចារ្យ​ក៏​ដូច​ជា​គ្រួសារ​ខ្ញុំ​សង្ឃឹមថា​អ្នកគាំទ្រ​នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ យើង​នឹង​ផ្ដល់​អ្វី​ដែល​លោក​អ្នក​ស្រឡាញ់​ ចូល​ចិត្ដ​ផង​ដែរ​”​ ៕​

lida 5 copy

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print