រត់ការ​ជាស្ថាប័នផ្សេងៗអស់ហើយ ភ្លេចនគរបាល​សេដ្ឋកិច្ចមួយ តាមបង្រ្កាបទាល់តែបាន​

ចែករំលែក៖


​ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​បានតាមធ្វើការ​បង្ក្រាប​រថយន្ត​ស៊ាំ​ង​យ៉ុង​ដឹកឈើ​មួយគ្រឿង ខណៈកំពុង​ដឹកជញ្ជូន​ឈើ​ពី​ទឹកដី​ស្រុក​សេសា​ន ចូលមកក្នុង​ខេត្តស្ទឹងត្រែង បំណង​ឆ្ពោះទៅលក់នៅខេត្តក្រៅ ដោយបង្រ្កាបនៅព្រឺក ថ្ងៃ អាទិត្យ ១៥កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ មីនា ឆ្នាំ២០២០ត្រអ់​ចំណុចច​គីឡូ​៣ ក្នុងភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង ស្ទឹងត្រែង ។​

​មន្ត្រីនគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា​៖ រថយន្ត​ដែល​រង ការបង្ក្រាប​ពី​សមត្ថកិច្ច ជា​ប្រភេទ​រថយន្ត​ទេសចរណ៍​ចំណុះ​១៥​កៅអី ម៉ាក​សាំយ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC 9414 ដឹកឈើ​ប្រភេទ​ឈើ​បេងចំនួនមួយរថយន្ត ។​

​តាម​ព័ត៌មាន​ទទួលបានពីអ្នករកស៊ីឈើបានឲ្យដឹងថា ​មុន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងរលូននោះគឺក្រុមឈ្មួញ​បាន​រត់ការ​គ្រប់​ជំនាញ​អស់ហើយ តែ​ភ្លេច​ខាង​នគរបាល ​សេដ្ឋកិច្ច​តែមួយ​ស្ថាប័ន​ប៉ុណ្ណោះ ។ ដូច្នេះហើយ​ទើប​ជាប់អន្ទាក់​ដូច្នេះនគរបាលសេដ្ឋកិច្ច ។ ប៉ុន្តែ​មុន​ឈានដល់​ការបង្ក្រាបមួយរថយន្ត​នេះ​គឺ​ឈ្មួញ​បាន​ដឹក​រាប់រយ​រថយន្ត​រួចទៅហើយ​នាពេល​កន្លងទៅ​ គ្មានការបង្រ្កាបនោះទេ។​

​យ៉ាងណាសមត្ថកិច្ចនគរបាល​បញ្ជាក់ថា ឈើ​ដែល​បង្ក្រាបបាន កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានធ្វើ​ការប្រគល់ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើយកទៅ​រក្សាទុក ដើម្បី​បន្ត​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print