ឧត្តមសេនីយ៍ក្លែងក្លាយ ដើរបោកលុយគេជាង១០ម៉ឺនដុល្លារ ត្រូវជាប់ខ្នោះសមត្ថកិច្ចតាមបំណង

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតជៀសមិនផុតអន្ទាក់សមត្ថកិច្ច ក្រុមជនទុច្ចរិតដែលប្រើល្បិចបោកប្រាស់គ្រប់រូបភាពនោះ។ ជាក់ស្តែង បុរសម្នាក់ជាប់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈតួនាទីជាឧត្តមសេនីយ៍ និងកាន់កាប់អាវុធខ្លីស៊េរីទំនើបខុសច្បាប់ ទៅឆបោកប្រាក់អ្នកដទៃ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចបានអោយដឹងថា៖ ជនជាប់ចោទឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស៊ើបការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានកាលពីថ្ងៃទី៥ ខែមីនា និងនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធដូចការចោទប្រកាន់ចំនួន២បទល្មើស ទី១-បទល្មើស រំលោភលើទំនុកចិត្ត នូវទឹកប្រាក់ប្រមាណ១០៥០០០ ដុល្លារ និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងក្លែងឋានៈតួនាទីឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ឋានៈនាយឧត្តមសេនីយ៍ ។
សមត្ថកិច្ចបន្តថា៖ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាផ្តើមគំនិតប្រើប្រាស់ក្លែងឯកសណ្ឋាន ឋានៈតួនាទី ក្របខ័ណ្ឌនគរបាលជាតិ តាំងពីអំឡុងឆ្នាំ២០១៦មកម្ល៉េះ ហើយអត្តសញ្ញាណប័ណ្ណនគរបាលជាតិ និងទម្រង់ទាំងអស់ គឺខ្លួនបានចម្លងតាមហ្វេសប៊ុក ដែលឃើញគេបង្ហោះ ចំណែកស័ក្តិថ្នាក់ឧត្តមសេនីយ៍ ខ្លួនបានទិញពីផ្សារមកពាក់ និងអាវុធខ្លីមួយដើម បានមកពីមិត្តភក្តិធ្វើអង្គរក្សផ្តល់ឲ្យ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ អង្គហេតុក្នុងបទល្មើសទី១-យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចាន់ថុល ភេទស្រី អាយុ៣៨ឆ្នាំ បានប្តឹងចោទប្រកាន់ជនសង្ស័យថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ដែលជាអ្នកធ្លាប់ស្គាល់គ្នា បានទៅនិយាយលួងលោមគាត់ (ដើមបណ្តឹង) ដល់ផ្ទះ នៅផ្លូវ៣៣៥ ភូមិចម្រើនផល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឲ្យរកប្រាក់ចំនួន១០៥០០០ដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការរកស៊ីរបស់ខ្លួន ដោយជនសង្ស័យបានធានាអះអាងថា ក្នុងរយៈពេល១ខែ និងបង្វិលប្រាក់ឲ្យវិញគ្រប់ចំនួន ។
លុះដល់ថ្ងៃកំណត់ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា បានព្យាយាមគេចវេះមិនទទួលខុសត្រូវ ថែមទាំងបិទទូរស័ព្ទ ។ នៅថ្ងៃទី៥ ខែមីនា ជនរងគ្រោះបានទាក់ទងឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ឲ្យមកផ្ទះរបស់ខ្លួន ដើម្បីជជែកគ្នារឿងប្រាក់ជាង១០ម៉ឺនដុល្លារនោះ ហើយជនរងគ្រោះចាប់ទុកឲ្យសមត្ថកិច្ច ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print