ខេត្ដកំពង់ធំ៖ កម្លាំងការិយាល័យ បង្ក្រាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំដឹកនាំដោយលោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដកំពង់ធំសហការជាមួយលោកញុញ សាវ៉ន នាយការិយាល័យប្រឆាំងគ្រឿង ញៀនបានចុះបង្ក្រាបសំបុកចែកចាយ គ្រឿងញៀននៅភូមិសាស្ដ្រព្រំប្រទល់ទឹកដី ស្រុកសន្ទុក និងស្រុកបារាយណ៍ក្នុង ខេត្ដកំពង់ធំ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុន ឈានដល់ការបង្ក្រាបមុខសញ្ញាចែកចាយ គ្រឿងញៀននេះគឺសមត្ថកិច្ចបានប្រើនុយតូចស្ទូចត្រីធំធ្វើជាធ្នាក់ ហើយបានឈាន ដល់ការចាប់ខ្លួនអ្នកចែកចាយនិងប្រើប្រាស់ គ្រឿងញៀនបានចំនួន១៤នាក់កាលពី រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។
ប្រភពបានបញ្ជាក់ទៀតថា ជនសង្ស័យ ទាំង១៤នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ ខ្លួនបានទី១-ឈ្មោះ ឌិត ហេង, ទី២-ឈ្មោះ ម៉ិត ធី, ទី៣-ឈ្មោះ យ៉ែម រ៉ា, ទី៤-ឈ្មោះ យុន សំអន, ទី៥-ឈ្មោះ រ៉ុម ភារម្យ, ទី៦-ឈ្មោះ សួស ថា, ទី៧-ឈ្មោះ ទាល សុអុល, ទី៨-ឈ្មោះ វ៉ាន កក្ដដា, ទី៩-ឈ្មោះ ង៉ែត វុទ្ធី, ទី១០-ឈ្មោះ ឃុន វណ្ណា, ទី១១-ឈ្មោះ លី តុលា, ទី១២-ឈ្មោះអ៊ឹម ភី, ទី១៣-ឈ្មោះ ហ៊ុយ សុខហួរ, ទី១៤-ឈ្មោះ ចរិយា អ្នកទាំង១៤នាក់នេះរស់នៅក្នុងស្រុកសន្ទុក និងស្រុកបារាយណ៍ហើយត្រូវបានបញ្ជូន មកស្នងការនគរបាលខេត្ដកំពង់ធំដើម្បី ចាត់ការតាមនីតិវិធី ។
ក្នុងនោះកម្លាំងប្រតិបត្ដិការក៏ដកហូត បានវត្ថុតាងមួយចំនួនដូចជាទូរស័ព្ទដៃ ១៨គ្រឿង, ថ្នាំញៀន៣កញ្ចប់តូច និង ម៉ូតូ៩គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការបន្ដតាម នីតិវិធី ៕
ដោយ៖ ប៊ុន រិទ្ធី