ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ នឹងធ្វើការចែកម៉ាសពាក់ការ ពារមេរោគឆ្លងដោយឥតគិតថ្លៃ នៅតំបន់ណាដែលសង្ស័យថាមានជំងឺឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយ ឬមេរោគCovid-19 ជាដើម។
លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ មានប្រសាសន៍ដូច្នេះ បន្ទាប់ពីក្រុមហ៊ុនផលិតម៉ាស ក្នុងស្រុក ផ្ដល់ជូនម៉ាសចំនួន១០ម៉ឺនម៉ាស ដល់សាលារាជធានីភ្នំ ពេញ សំរាប់ចែកជូន ដល់សាធារណៈជន នៅ រសៀលថ្ងៃទី០៩ខែ មីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ ម៉ាសដែលទទួលពីក្រុមហ៊ុនថ្ងៃនេះនិង យកទៅចែកជូនសាធារណៈជនបើ ពិនិត្យ មើលទៅតាមលទ្ធភាពថា តើកន្លែងនោះមានរាលដាលមេរោគឆ្លង ឬក៏អត់ ហើយ ម៉ាសនេះ គឺចែកអោយទៅតំបន់ដែលមានជំងឺ សំរាប់ការពារខ្លួន ដើម្បីកុំឲ្យឆ្លងពីគ្នាបន្ដទៀត ។
លោក ឃួង ស្រេង បានលើកឡើងថា ម៉ាសនេះក៏អាចជួយទៅដល់តំបន់ណាដែល មានការសង្ស័យថា ឆ្លងជំងឺCovid-19 ដូចជានៅខេត្តសៀមរាបជាដើម ហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខា ភិបាលរាជធានីភ្នំពេញ គួរចែកទៅផ្នែកណាខ្លះ តំបន់ណាខ្លះ ។
ជាមួយគ្នា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានវិធានការ ទប់ស្កាត់ ចំពោះអ្នក ដែលផ្សាយព័ត៌មានមិនពិតតាមបណ្តាញព័ត៌មានសង្គម ដែលធ្វើអោយ មានចលាចល ពិសេសនៅរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ន កុំជឿតាមពាក្យចចាមអារាម នឹងការពារទប់ស្កាត់ការពារជំងឺ និងសូមអោយប្រជាពលរដ្ឋជឿជាក់លើរដ្ឋបាលរាជធានីភ្នំពេញ។
លោក លឹម ឃាង ប្រធានក្រុមកសិកម្មតឹងយ៉ុង បានអោយដឹងថា ៖ក្រុមហ៊ុនរបស់បាន ប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស ជូនសាលា រាជធានីភ្នំពេញ សំរាប់ធ្វើចែកជូនប្រជាពល រដ្ឋដោយឥតគិតថ្លៃ នូវតំបន់ណាដែលសង្ស័យថាមានជំងឺឆ្លង៕
ដោយ៖សំរិត