ភ្នំពេញ៖បុរសម្នាក់ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់ទងទៅនឹងករណីវីរុសកូវីដ១៩ ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពី ៦ខែទៅ២ឆ្នាំ ៕
...