ដោយសារ COVID-19 ថ្ងៃនេះនៅប្រទេសអុីតាលី ស្លាប់ដល់១៦៨នាក់

ចែករំលែក៖

ទីក្រុងរ៉ូម៖ អ្នកស្លាប់សរុបកើនដល់៦៣១នាក់ និងឆ្លង១០,១៤៩នាក់។ ក្នុងថ្ងៃទី១១ ខែមីនា ដោយសារ COVID-19 ថ្ងៃនេះនៅប្រទេសអុីតាលី បានស្លាប់ដល់១៦៨នាក់។
បើតាមទីភ្នាក់ងារគាំពារជនស៊ីវិលអ៉ីតាលី ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា៖ មនុស្ស ១៦៨នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេលតែមួយថ្ងៃ ដែលប្រការនេះបានធ្វើចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៉ីតាលី សរុបកើនដល់ ៦៣១នាក់ហើយ ឬកើនឡើងដល់ទៅ ៣៦ភាគរយតែក្នុងពេលមួយថ្ងៃ ខណៈប្រទេសអឺរ៉ុបដែលមានប្រជាជនជាង ៦០លាននាក់មួយនេះ កំពុងអនុវត្តវិធានការនៅដាច់ដោយឡែកពីគេទូទាំងប្រទេស ឬស្មើនឹងការបិទប្រទេសទាំងមូលតែម្តង។
ទីភ្នាក់ងារគាំពារជនស៊ីវិលអ៉ីតាលីបានឱ្យដឹងទៀតថា ចំនួនឆ្លងក៏បានកើនពី ៩,១៧២នាក់ ដល់ ១០,១៤៩នាក់ផងដែរ ឬកើនឡើង ១០.៧ភាគរយ។ ចំណែកឯ ឆ្លងជំងឺ នេះ ១,០០៤នាក់ បានជាសះស្បើយ ខណៈ ៨៨៧នាក់ផ្សេងទៀត កំពុងស្ថិតនៅក្រោមការព្យាបាលបន្ទាន់ ដោយសារតែអការៈរោគធ្ងន់ធ្ងរ។
ប្រភពដដែលបន្តថា៖ បច្ចុប្បន្ននេះ បើគិតពីអត្រាឆ្លង និងស្លាប់ជាប្រចាំថ្ងៃវិញនោះ គឺប្រទេសអ៉ីតាលីឈរនៅលំដាប់លេខ ១ លើពិភពលោក បន្ទាប់មកទើបប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងត្បូង។ ដោយឡែកប្រទេសចិន ការទប់ស្កាត់មានប្រសិទ្ធភាព ដែលប្រធានាធិបតី សុី ជីនពីង បានទៅកាន់ទីក្រុងវូហាន ដោយផ្ទាល់ និងដឹកនាំប្រយុទ្ធប្រឆាំងCOVID-19 ឈានដល់បង្ហាញថា៖ ក្នុងអំឡុងខែមេសា ខាងមុខនឹងមានថ្នាំការពារ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print