ភ្នំពេញ ៖ បន្ទាប់ពីមានការរីករាលដាលជំងឺផ្តាសសាយថ្មីកើតចេញពីវីរុសកូវីដ-១៩ទូទាំងពិភពលោក និងធ្វើឲ្យមានព័ត៌មានមួយចំនួនផ្សាយព័ត៌មានមិនពិតជាព័ត៌មានក្លែងក្លាយស្តីពីជំងឺប្រភេទនេះក្លឹបអ្នកសារពត៌មានដែលជាសមាគមអ្នកសាពត៌មានធំជាងគេនៅកម្ពុជាបានអំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានឲ្យបន្តចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយដែលសំខាន់លើព័ត៌មានក្លែងក្លាយទាក់ទងCOVID.19 ។
ការអំពាវនាវរបស់ក្លិបអ្នកកាសែតធ្វើទ្បើងក្នុងវេទិកាពិភាក្សាស្តីពី « សារពត៌មាន ចំពោះមុខCOVID.19 និងពត៌មានក្លែងក្លាយ » ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់2 ដោយមានការចូលរួមពីលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៌មាន រួមជាមួយវាគ្មិនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាអ្នកបកស្រាយនិងពន្យល់ស្តីពីជំងឺសាហាវមួយនេះផងដែរ ។
ការបើកវេទិកានេះ ចាត់ទុកជាមានសារសំខាន់ ខណៈចំងឺកូវីដ-១៩ កំពុងក្លាយជាប្រធានបទក្តៅគគុកមួយ ក្នុងចំណោមព័ត៌មានទូទៅដែលអ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់និងចូលរួមផ្សព្វផ្សាយឲ្យបានច្បាស់លាស់ កុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងបង្កការភ័យខ្លាច ។
ដោយហេតុនេះហើយទើបក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានឲ្យបន្តចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយដែលសំខាន់លើព័ត៌មានក្លែងក្លាយទាក់ទងCOVID.19 នេះឯង៕
ដោយ៖ ប្រាថ្នា