ប្រទេសឥណ្ឌា៖ ការស្រូបយក នឹងទទួលព័ត៌មានមិនពិត ដោយខ្វះការពិចារណា ហើយបន្តចែកចាយ ផ្សព្វផ្សាយ អាចបង្កឲ្យមានគ្រោះថ្នាក់ធំ ខាត់បង់ទ្រព្យសម្បត្តិជាច្រើន។ ប្រទេសជាច្រើនជុំវីញពិភពលោកបានចាត់វិធានការទប់ស្កាត់ ព័ត៌មានមិនពិត ដែលបានចែកចាយតាមបណ្តាញសង្គមនានា បង្កចលាចលក្នុងស្គម។
ជាក់ស្តែងនៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្នឥណ្ឌាមានករណីឆ្លងរាលដាលនៃវីរុស Covid-19 ផងដែរ ប៉ុន្តែមិនទាន់មានព័ត៌មានស្តីពីអ្នកស្លាប់នៅឡើយទេ។
ប៉ុន្តែនៅពេលនេះមានពាក្យចចាមអារ៉ាម ថា វីរុស Covid-19 បានឆ្លងរាលដាលដល់សត្វមាន់ហើយ។ ពាក្យចចាមអារ៉ាមនោះបានធ្វើឲ្យកសិករឥណ្ឌាម្នាក់ បំផ្លាញស៊ុតទាំងអស់ និងសម្លាប់មាន់ រាប់សិបពាន់ក្បាលគិតជាទឹកប្រាក់ជិត១លានដុល្លារអាមេរិក គ្រាន់តែពាក្យចចាមអារ៉ាមមិនច្បាស់លាស់។
លោក សូរីស ផ្លាតតិកា Suresh Bhatlekar ជាកសិករនៅក្នុងស្រុក ឌូហានូ Dahanu រដ្ឋមាហារ៉ាស្ត្រា ឥណ្ឌាបានក្លាយជាជនរងគ្រោះ ដំបូងគេដោយសារតែ ព័ត៌មានមិនពិត ពាក់ព័ន្ធCovid-19 ធ្វើឲ្យលោកបាត់បង់ទ្រព្យសម្បត្តិ យ៉ាងច្រើន។
បើទោះបីជាព័ត៌មានចចាមអារ៉ាម ប៉ុន្តែព័ត៌មានថាវីរុស Covid-19 ឆ្លងដល់សត្វ មាន់ ទា បានផ្សព្វផ្សាយ តាមបណ្តាញសង្គម ការផ្ញើសារ តាម WhatsAPP ជាដើម។ ព័ត៌មានមិនពិតនោះ ធ្វើឲ្យសាច់មាន់ ទា ធ្លាក់ថ្លៃ រហូតដល់៨០ ភាគរយ ។ កន្លែងខ្លះ យកមាន់ ទា ទៅឲ្យគេមិនយកទៅទៀត។
ទាំងនោះជាលទ្ធផលនៃការ ទទួលបានព័ត៌មានមិនពិត ពីក្រុម(ទុច្ចរិត)បំពុលសង្គម ធ្វើឲ្យពលរដ្ឋចលាចល ទើបមានករណី ដូចបរុសជនជាតិឥណ្ឌាខាងលើ។ ទ្រព្យសម្បត្តិខំសន្សំស្ទើតែមួយជីវិត ត្រូវបំផ្លាញដោយសារតែ ព័ត៌មានមិនពិត៕