ប្រទេសចិន៖ ចាស់ៗមិនចាំបាច់បារម្ភឡើយ ពីការឆ្លងរាលដាលនៃវីរុស ផ្លូវដង្ហើម ឲ្យតែមានសុខភាពល្អ មិនមានជំងឺប្រចាំកាយ អាចព្យាបាលជាសះស្បើយពីវីរុសកូវីដ-១៩ បាន។
ជាក់ស្តែងលោកយាយ Zhang Guangfen គឺជាអ្នកជំងឺដែលបានឆ្លង Covid-19 វ័យចាស់ជាងគេបំផុត នៅលើពិភពលោក ស្ថិតនៅក្នុងប្រទេសចិន ពេលនេះ បានជាសះស្បើយ ពីវីរុសកូវីដ-១៩ហើយ ក្រោយការព្យាបាលតែ៦ថ្ងៃប៉ុណ្ណោះ។
សារព័ត៌មាន Dailay Mail បានផ្សាយថា ៖ លោកយាយ Zhang Guangfen អាយុ១០៣ឆ្នាំ ត្រូវបានរកឃើញឆ្លង Covid-19 នៅថ្ងៃទី១ខែមីនា ក្នុងមន្ទីរពេទ្យ Liyuan ក្នុងទីក្រុងវូហានប្រទេសចិន។ លោកយាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាព អាក្រក់បំផុត។ គ្រូពេទ្យ បានរកឃើញថា មានឆ្លងវីរុសផ្លូវដង្ហើម។ ប៉ុន្តែមួយសប្តាហ៍ក្រោយមក លោកយាយបានជាសះស្បើយពីជំងឺ ដោយរកមិនឃើញមាន Covid-19 ទៀតឡើយ ។ លោកយាយក៏បានវិលត្រឡប់ទៅផ្ទះវិញផងដែរនៅថ្ងៃទី១១ខែមីនា។
វេជ្ជបណ្ឌិត Zeng Yulan បានឲ្យដឹងថា៖ អ្នកដែលព្យបាល ជូនលោកយាយ Zhang Guangfen បានឲ្យដឹងថាដោយសារតែ លោកយាយមិនមានជំងឺប្រចាំកាយ ទើប ឆាប់ជាសះស្បើយពីវីរុស Covid-19។
កន្លងមក ក៏មានលោកតា អាយុ១០១ឆ្នាំឈ្មោះDai ក៏បានព្យាបាលជាសះស្បើយពី Covid-19 ផងដែរ។ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ លោកតា បាននិយាយទៅកាន់ក្រុមគ្រូពេទ្យ «ចាំបាច់ត្រូវតែជាឆាប់ ដើម្បីទៅមើលថែប្រពន្ធអាយុ៩២ឆ្នាំដែលរងចាំនៅផ្ទះ៕
ដោយ៖ មែវ សាធី