នគរបាលខេត្តត្បូងឃ្មំុសហការបង្ក្រាបករណីរក្សាទុក ជូញដូរ និងចែកចាយនូវសារធាតុញៀនខុសច្បាប់ របស់ទណ្ឌិតនៅក្នុងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង(ម៣)

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុបានថ្លែងប្រាប់ឲ្យដឹងនៅយប់មិុញថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១០:១៣នាទី នៅក្នុងមណ្ឌលអប់រំកែប្រែទី៣ (ត្រពាំងផ្លុង) ស្ថិតឃុំត្រពាំងផ្លុង ស្រុកពញាក្រែក កម្លាំងជំនាញនគរបាលស្រុកពញាក្រែក ដឹកនាំបញ្ជាដោយលោក ហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ បានចុះសហការជាមួយកម្លាំងមណ្ឌលអប់រំកែប្រែម៣ ធ្វើការត្រួតពិនិត្យនិងបង្ក្រាបទណ្ឌិតដែលបានរក្សាទុកចែកចាយគ្រឿងញៀន។ 
លោកឧត្តមសេនីយ៍បានថ្លែងបញ្ជាក់បន្ថែមថា ក្នុងនោះសម្មត្ថកិច្ច រកឃើញ ម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ធំ និង០១កញ្ចប់តូច ដែលលាក់ទុកក្រោមកន្ទេលក្នុងបន្ទប់ឃុំឃាង ហើយកម្លាំងយើងបានធ្វើរការឃាត់ខ្លួនទណ្ឌិតសង្ស័យចំនួន០៣នាក់ ទី១ទណ្ឌិតឈ្មោះ ឡឹក គ្រី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិព្រៃស្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាប់ពន្ធនាគារ១៦ឆ្នាំពីបទរួមគំនិតប្លន់ទី២ ទណ្ឌិត ឈ្មោះ វ៉ា ហេង ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល ជាប់ពន្ធនាគារ១២ឆ្នាំពីបទរំលោភសេពសន្ថវៈ និងទី៣ ទណ្ឌិតឈ្មោះ រស់ សាវ៉ាត់ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាព្ញ ខេត្តកណ្តាល ជាប់ពន្ធនាគារ១៧ឆ្នាំពីបទប្លន់។

លោកឧត្តមសេនីយ៍បានថ្លែងបញ្ជាក់ប្រាប់ទៀតថា ពាក់ព័ន្ធករណីនេះ ទណ្ឌិតទាំងបីនាក់ខាងលើ បច្ចុប្បន្នកម្លាំងជំនាញនគបាលខេត្តត្បូងឃ្មុំ កំពុងចងក្រងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕វណ្ណះ 
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print