ខេត្តត្បូងឃ្មំុៈ ជនសង្ស័យចំនួនពីរនាក់រួមនឹងវត្ថុតាងថ្នាំញៀនចំនួន៩កញ្ចប់តូចត្រូវសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ធ្វើរការឃាត់ខ្លួនពីបទ រក្សារទុក ដឹកជញ្ជូននិងជួញដូនូវសារធាតុញៀនដោយខុសច្បាប់។ករណីឃាត់ខ្លួនជនសង្ស័យខាងលើ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចចំការកៅស៊ូខាងជើងភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី ហុង គីមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឱ្យដឹងថាយុវជនដែលជាជនសង្ស័យទាំងពីរនាក់ទី១ ឈ្មោះ លី ភាន ភេទប្រុស អាយុ២០ឆ្នាំនៅភូមិដារត្បូង ឃុំដារស្រុកមេមត់ ទី២ ឈ្មោះ អឿន រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបុរីតេជោសែន ឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ ។ លោកបន្តថា នៅពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូ មួយគ្រឿងម៉ាកវេ៉វ ឆ្លាមគ្មានស្លាកលេខ ពេលនោះកម្លាំងនគរបាលស្រុកបានចុះល្បាតត្រួតពិនិត្យឃើញគួរឱ្យសង្ស័យក៏ហៅជនសង្ស័យឱ្យឈប់ត្រួតពិនិត្យឆែកឆេរលើខ្លួនជន សង្ស័យក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន ចំនួន៩កញ្ចប់តូច ភ្លាមនោះកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីររួមជាមួយវត្ថុតាងថ្នាំញៀនបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកមេមត់ដើម្បីសាកសួ និងកសាងសំណុំតាមនីតិវិធីផងដែរ៕វណ្ណះ







