ភ្នំពេញ៖ បុរសម្នាក់បានទៅប្ដឹងនគរ បាលប៉ុស្ដិ៍ចោមចៅឱ្យជួយអន្ដរាគមន៍ បន្ទាប់ពីរូបគាត់បានផ្ញើលុយតាមក្រុមហ៊ុនវីងទៅឱ្យប្រពន្ធនៅស្រុកកំណើតបែរ ជាត្រូវអ្នកផ្សេងបើកយកទៅបាត់ហើយគាត់ក៏បានទៅសាកសួរទីតាំងនោះហើយ តែគេថាម្ដងចាំថ្ងៃនេះម្ដងចាំថ្ងៃនោះ ទើបគាត់សម្រេចចិត្ដទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្ដរាគមន៍តែម្ដង ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលទៅដាក់ពាក្យបណ្ដឹងខាង លើឈ្មោះ សោម សាវុធ អាយុ៣៤ឆ្នាំ មុខរបរត់ម៉ូតូរ៉ឺម៉កស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិចែងមែង ឃុំអង្គសូរ ស្រុក ស្វាយជ្រំ ខេត្ដស្វាយរៀង។ ចំណែកប្រាក់ ដែលគាត់បានផ្ញើឱ្យប្រពន្ធនៅឯស្រុក កំណើតមានចំនួន១៨០ម៉ឺនរៀល ។
តាមសម្ដីរបស់បុរសរងគ្រោះបាន រៀបរាប់ឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១២និង២០នាទី រសៀលគាត់បានយកប្រាក់១៨០ម៉ឺន រៀលទៅផ្ញើនៅសាខាវីងផ្ទេរប្រាក់សាខា ត្រញំងថ្លឹង (ចោមចៅ) ទៅឱ្យប្រពន្ធ ដែលមានលេខទូរស័ព្ទ០៨៩ ៤៥២ ៦១៦ នៅឯខេត្ដស្វាយរៀង ។ ក្រោយពីបាន រៀបចំផ្ញើរួចរាល់ហើយគាត់ក៏បាន ទូរស័ព្ទប្រាប់ប្រពន្ធគាត់ថា គាត់បានផ្ញើ ប្រាក់ទៅហើយៗឱ្យទៅបើកទៅ ។ លុះ កន្លះម៉ោងក្រោយមកប្រពន្ធគាត់ក៏បាន ទៅបើកប្រាក់ តែបែរជាបើកមិនបាន ដោយម្ចាស់ទីតាំងនៅឯខេត្ដស្វាយរៀង ប្រាប់ថា គណនីនេះត្រូវបានគេបើករួច ហើយ ។ ពេលនោះគាត់ក៏រូតរះទៅសួរ នៅទីតាំងវីងដែលគាត់បានផ្ញើតែគេ ប្រាប់ថា ប្រាក់ដែលគាត់បានដាក់ទៅ នោះមានគេបើកហើយ គឺបើកនៅ សាខាអូរបែកក្អមស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យ ។
បុរសដដែលបានបន្ដថា ករណីនេះ បានធ្វើឱ្យគាត់មានការងឿងឆ្ងល់យ៉ាង ខ្លាំង ព្រោះថាលេខទូរស័ព្ទជារបស់ប្រពន្ធ គាត់ដែលនៅឯស្វាយរៀងតែគេបែរជា បើកបាននៅអូរបែកក្អមទៅវិញ។ ដោយ សារតែមានភាពមិនប្រក្រតីបែបនេះ ហើយទើបគាត់បានទៅទាក់ទងនៅក្រុមហ៊ុនវីងដើម្បីឱ្យមានដំណោះស្រាយ សមរម្យមួយសម្រាប់គាត់ហើយ។ ពេល នោះម្ចាស់ទីតាំងខាងលើបានប្រាប់ថាគេ នឹងសងប្រាក់ឱ្យគាត់វិញតែពេលគាត់ ទៅទារម្ដងគេថាថ្ងៃនេះម្ដងគេថាថ្ងៃនោះ ជាហេតុធ្វើឱ្យគាត់មិនទុកចិត្ដទើបទៅ ដាក់ពាក្យបណ្ដឹងដល់នគរបាលតែម្ដង។
ករណីនេះនគរវត្ដមិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំងវីងខាងលើបានទេព្រោះ គ្មានលេខទូរស័ព្ទ ។ ប៉ុន្ដែយ៉ាងណាចំពោះ ករណីនេះកាលពីពេលថ្មីកន្លងទៅគេ ក៏ធ្លាប់បានជួបប្រទះករណីបែបនេះដែរ គឺនៅទីតាំងសាខាផ្ទេរប្រាក់វីងផ្សារ៧ មករា និងផ្សារកាប់គោ ។ ករណីនេះគឺ ជាការបន្លំបើកប្រាក់ពីសំណាក់ជនខិល ខូចដែលបានប្រើល្បិចបន្លំលេខកូដ និងលេខទូរស័ព្ទពីទីតាំងវីងមួយហើយក៏ ទៅបើកនៅទីតាំងមួយកន្លែងទៀត ៕
ដោយ៖ វិបុល