នៅខែមករាឆ្នាំ២០១៦ មហាសន្និ បាតបក្សបដិវត្ដន៍ប្រជាជនឡាវលើកទី១០ នឹងកើតមានឡើងជាមួយការផ្លាស់ប្ដូរ ក្នុងក្រុមប្រឹក្សាភិបាលនៃប្រទេសសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផង ដែរ។ មហាសន្និបាតលើកនេះនឹងបញ្ចប់ រយៈពេ៥ឆ្នាំនៃការកសាងនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃគណៈដឹកនាំក្នុងអាណត្ដិ ទី៩ដោយមានសមិទ្ធផលអស្ចារ្យជាច្រើន នៅក្នុងវិស័យសំខាន់ៗរួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវជីវិតរស់នៅជាមូលដ្ឋានរបស់ប្រជាជនឡាវ ។
ឆ្នាំ២០១៥គឺជាឆ្នាំចុងក្រោយក្នុងផែន ការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកទី៧ផងដែរហើយក៏ជាឆ្នាំដែលសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវទទួលបានសមិទ្ធផលសេដ្ឋកិច្ចខ្ពស់ចូលរួមចំណែកដល់ ការអនុវត្ដប្រកបដោយជោគជ័យនៃផែន ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល៥ឆ្នាំរបស់ ថ្នាក់ដឹកនាំនៃបក្សប្រជាជនឡាវ។
ក្នុងឆ្នាំ២០១៥សេដ្ឋកិច្ចរបស់ប្រទេស ឡាវបានរក្សាអត្រាកំណើនខ្ពស់ផលិត ផលក្នុងស្រុកសរុបបានកើនឡើងដល់៧,៥ ភាគរយ ដោយមានតម្លៃសរុប១០២. ៣២០ ពាន់លានគីប (ទឹកប្រាក់ប្រហែល ១២,៧ពាន់លានដុល្លារអាមេរិក) ផលិត ផលក្នុងស្រុកសរុបបានកើនឡើងដល់ ១៤,៩០លានគីប (ប្រហែល៨៧៥ដុល្លារ អាមេរិក) ។ ពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០១៥បានកើនឡើងដល់៨ពាន់លាន ដុល្លារ។ ជាពិសេសនៅក្នុងការនាំចូល បានកើនឡើងដល់៤,៧ពាន់លានដុល្លារ បានកើនឡើង០,៤១ភាគរយក្នុងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៤ហើយការនាំចេញបានកើនឡើងដល់៣្ប៣ពាន់លានដុល្លារ ប្រមាណជា៧៩ភាគរយនៃផែនការ។
ការកសាងនិងអភិវឌ្ឍន៍ប្រទេសឡាវបានផ្ដោតលើវិស័យអាទិភាពសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច,អនុវត្ដគោលនគោលនយោបាយក្នុងនោះមានគោលនយោបាយទាក់ទាញការវិនិយោគពីបរទេស។ យកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសលើកកម្ពស់យុទ្ធសាស្ដ្រពាណិជ្ជកម្មសំខាន់គ្រប់ជ្រុងជ្រោយ មាន៦ចំណុចធំៗដូចជាការធ្វើពាណិជ្ជ កម្ម,ការផលិតនិងគ្រប់គ្រងការនាំចេញនិងការនាំចូលសេវាកម្មធ្វើពាណិជ្ជកម្ម ងាយស្រួលការអភិវឌ្ឍទីផ្សារការអភិវឌ្ឍធនធានមនុស្សនិងរដ្ឋបាលពង្រឹងកិច្ច សហប្រតិបត្ដិការសេដ្ឋកិច្ចក្នុងតំបន់និងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងតំបន់ជាមួយការការពារបរិ ស្ថាន ។
ការវិនិយោគបរទេសជាផ្នែកមួយនៃកម្លាំងជំរុញសំខាន់បំផុតសម្រាប់សេដ្ឋ កិច្ចរបស់ឡាវ។ ចាប់តាំងពីប្រទេស ឡាវអនុម័តច្បាប់វិនិយោគបរទេសឆ្នាំ ១៩៨៨មកទល់ពេលនេះបានទាក់ទាញ ការវិនិយោគគិតជាទឹកប្រាក់ជាង២២ ពាន់លានដុល្លារជាមួយនឹងគម្រោងជាង៤.៥០០គម្រោងវិនិយោគិនមកពី៥៤ ប្រទេសនិងតំបន់។ មកដល់ពេលនេះ ប្រទេសឡាវបានអនុវត្ដ៥.៦០៤គម្រោង វិនិយោគដែលមានតម្លៃជាង៧.៥៣០ ពាន់លានគីបក្នុងនោះមានជាង៣.២០០ពាន់លានគីបជាការវិនិយោគនៅក្នុង ប្រទេសស្មើ៩៧ភាគរយនៃផែនការក្នុងឆ្នាំ និងជាង៤៤២០ពាន់ពានលានគីបជាការវិនិយោគពីបរទេស ។
ក្រៅពីសមិទ្ធផលទាំងនេះឡាវក៏ ប្រឈមមុខនឹងបញ្ហាលំបាកមួយចំនួនដូច ជាកង្វះថវិការដ្ឋ (ឆ្នាំ២០១៥ប្រាក់ ចំណូលបានតែជាង៩០ភាគរយនៃផែន ការដាក់ចេញ) បំណុលកើនឡើង ។ ប្រទេសឡាវកំពុងប្រឈមមុខផងដែរជាមួយនឹងចំនួននៃបញ្ហាសង្គមដូចជាគម្លាត រវាងអ្នកមាននិងអ្នកក្រីក្រ,ការអភិវឌ្ឍន៍ដែលមិនស្មើគ្នារវាងតំបន់នៅទីក្រុងនិងជនបទ,មជ្ឈមណ្ឌលនៃសេដ្ឋកិច្ចសង្គម និងក្នុងតំបន់ដាច់ស្រយាល។
គោលដៅបន្ទាប់ក្រោយមហាសន្នបាត បក្សបដិវត្ដន៍ប្រជាជនឡាវក្នុង៥ឆ្នាំនៃ ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចលើកទី៧ បក្សប្រជាមានិតឡាវអាណត្ដិទី៩ដឹកនាំ ដោយបក្សបដិវត្ដន៍និងប្រជាជនបានអនុវត្ដដំណោះស្រាយការអភិវឌ្ឍជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចនិងសន្ដិសុខ សង្គម។ ដោយហេតុនេះការអភិវឌ្ឍសេដ្ឋ កិច្ចជាកម្លាំងជំរុញលើកទឹកចិត្ដពលរដ្ឋ រួមចំណែកដល់ការលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជនអាចរកប្រាក់ចំណូល បានខ្ពស់មានការយល់ដឹងពីសុខភាពកាន់ តែប្រសើរ។
នៅខែមករាឆ្នាំ២០១៦គេរំពឹងថា បក្ស បដិវត្ដន៍ប្រជាជនឡាវនឹងប្រព្រឹត្ដទៅជាមួយនឹងការផ្លាស់ប្ដូរមេដឹកនាំរបស់គណបក្សមួយនេះក្រោយសន្និបាតលើកទី១០ធ្វើកំណែមួយចំនួនឆ្ពោះទៅរកក្រុមថ្នាក់ដឹកនាំដែលមានការចូលរួមពីមនុស្ស ជំនាន់ក្រោយបានច្រើនដើម្បីលើកកម្ពស់ ប្រសិទ្ធភាពជាអ្នកដឹកនាំនិងការគ្រប់គ្រង ក្នុងពេលដែលស្ថានភាពពិភពលោកនិងតំបន់នេះមានភាពស្មុគស្មាញច្រើនក្នុងអំឡុងពេលនេះ។ដូច្នេះក្រុមប្រឹក្សាភិបាល នៃបក្សបដិវត្ដន៍ប្រជាជនឡាវលើកទី១០គឺត្រូវបានគេរំពឹងថានឹងនាំយកមកនូវ កម្លាំងជំរុញថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យ ជឿនលឿននិងកាន់តែមានប្រសិទ្ធភាព។
ជាច្រើនឆ្នាំកន្លងមករដ្ឋាភិបាលបានបង្ហាញពីភាពស្វាហាប់ក្នុងការប្រតិបត្ដិការនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សេដ្ឋ កិច្ចរបស់ប្រទេសឡាវត្រូវបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចវិស័យកសិកម្មរឹងមាំទៅនឹង ឧស្សាហកម្មសំខាន់មួយចំនួនដូចជាការរុករករ៉ែ,វារីអគ្គិសនី…លើសពីនេះទៅទៀត បន្ទាប់ពីសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវ បានអនុវត្ដនឹងនាំមកនូវគុណសម្បត្ដិជា ច្រើនដល់ប្រទេសឡាវដើម្បីលើកកម្ពស់ និងការអភិវឌ្ឍវិស័យដែលមានសក្ដានុ ពលមួយចំនួនដូចជាវិស័យទេសចរណ៍និង ពាណិជ្ជកម្មព្រមទាំងជំនួយនិងការគាំទ្រ របស់បណ្ដាប្រទេសផ្សេងទៀត និងស្ថា ប័នអន្ដរជាតិ ។
នៅពេលខាងមុខរដ្ឋាភិបាលនិងតម្រង់ ទិសបង្កើនការចូលរួមចំណែករបស់វិស័យ សេវាកម្មនៅក្នុងផលិតផលក្នុងស្រុកសរុប បានរហូតដល់ទៅ៣៩,៤ភាគរយហើយមានបំណងទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ៤,៥លាននាក់ខណៈដែលមាន ការលើកកម្ពស់កំណើនវិស័យឧស្សាហ កម្ម៨,៧ភាគរយនិង២៩,៥ភាគរយនៃ ផលិតផលក្នុងស្រុកសរុបរបស់ជាតិ ។ ទាក់ទងទៅនឹងវិស័យកសិកម្មរដ្ឋាភិបាលបានគាំទ្រការរក្សាបានទំហំផលិតកម្ម កសិកម្មនិងការកែលម្អគុណភាព និង តម្លៃនៃផលិតផលកសិកម្មនិងប្រសិទ្ធភាព ផលិតកម្ម។
ជាមួយនឹងការតម្រង់ទិសនេះរដ្ឋាភិ បាលនេះមានគោលបំណងដើម្បីផ្លាស់ប្ដូរ ទម្រង់សេដ្ឋកិច្ចសង្គមក្នុងរយៈពេលមធ្យម និងរយៈពេលយូរនោះ,ការធ្វើទំនើបកម្មនិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចទៅនឹង វិស័យឧស្សាហកម្ម “បៃតង” គឺវិស័យ ទេសចរណ៍ ។
នៅចំពោះមុខនៅឆ្នាំ២០១៦រដ្ឋាភិបាល មានគោលបំណងដើម្បីសម្រេចបាននូវកំណើន GDP ៧,៥ភាគរយ ដោយមាន តម្លៃសរុបប្រមាណជា១១៥.៤៥០ពាន់លានគីប ស្មើនឹង១៤,៤៣ពាន់លានដុល្លារ។ GDP មធ្យមនឹងឈានដល់ប្រមាណ ២.១០០ដុល្លារ។ តាមការវាយតម្លៃ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចរបស់ប្រទេសឡាវក្នុងឆ្នាំ២០១៦ នឹងត្រូវបន្ដមានកំណើនខ្ពស់រហូតដល់ ៧,៣ភាគរយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី