ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយចិនរក្សា ភាពស្ងៀមស្ងាត់ទុកឱ្យកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្ដ បើទោះជាសហគមន៍អន្ដរ ជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ ។
ការស្ងប់ស្ងាត់របស់ចិនត្រូវបានអ្នកវិភាគចាត់ទុកថា ជាយុទ្ធសាស្ដ្រមួយដ៏ល្អ បំផុតរបស់ទីក្រុងប៉េកាំង ក្នុងការពង្រីក អំណាចនៅក្នុងតំបន់អាស៊ី។ ចិនមិន សូវមានការព្រួយបារម្ភពីអាមេរិកឡើយដោយមានកូរ៉េខាងជើងដែលជាកូនចៅ របស់ចិន បានគំរាមកំហែងអាមេរិកទៅ ហើយ។ ទាំងនោះបានជាចិនសម្ងំទុក ឱ្យកូរ៉េខាងជើងផលិត និងសាកល្បងបរ មាណូគ្រប់ពេលវេលា។ ការដែលកូរ៉េ ខាងជើងមានកម្លាំងខ្លាំងនោះ ចិនក៏មាន ភាពកក់ក្ដៅផងដែរ ដោយខ្លួនមិនស្ថិត នៅឯកោឡើយគឺមានកូរ៉េខាងជើងជួយ ទប់ទល់អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ។
កត្ដាដែលជំរុញឱ្យកូរ៉េខាងជើងសម្រេច សាកល្បងនោះក៏កើតឡើងពីភាគីចិននោះដែរ។ តាមមន្ដ្រីកូរ៉េខាងជើងបញ្ជាក់ថា មេដឹកនាំលោក គីម ជុងអ៊ុន សម្រេចឱ្យ សាកល្បងបរមាណូតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ គឺថ្ងៃដែលក្រុមចម្រៀង កូរ៉េខាងត្បូងលុបចោលការសម្ដេងនៅ ទីក្រុងប៉េកាំង ដោយសារតែប្រធានាធិ បតី ស៊ី ជីងពីង មិនបានចូលរួមទស្សនា នៅក្នុងការសម្ដែងនោះ។ ការសាកល្បង នោះជាសកម្មភាពកើតចេញពីភាគីចិនដែលបញ្ឆេះមេដឹកនាំ គីម ជុងអ៊ុន ធ្វើ ដូច្នេះដើម្បីបង្វែរការចាប់អារម្មណ៍ពីមតិ សាធារណៈទៅកាន់ទីនោះដោយងាកចេញ ពីប្រទេសចិននិងវិវាទរវាងចិននឹងប្រទេស ជិតខាង ។
ក្រុមអ្នកជំនាញផ្នែកអាវុធនុយក្លែអ៊ែរ និងធរណីវិទ្យាជាច្រើននាក់បានផ្ដល់ការ វិភាគប្រហាក់ប្រហែលគ្នាដោយយោង ទៅលើកម្រិតរញ្ជួយដីដែលបង្កឡើងដោយ គ្រាប់បែករបស់កូរ៉េខាងជើង។ លោក Crispin Rovere អ្នកជំនាញធរណីវិទ្យា ជនជាតិអូស្ដ្រាលីបានអះអាងថា យោង តាមកម្រិតរញ្ជួយដែលស្មើប្រមាណជា៥រ៉ិចទ័រ កូរ៉េខាងជើងបានបំផ្ទុះសាកល្បង គ្រាប់បែកបរមាណូដោយជោគជ័យ ក៏ប៉ុន្ដែមិនឈានទៅបំផ្ទុះគ្រាប់ប្រភេទអ៊ី ដ្រូហ្សែនទេ។ ចំណែកលោក Bruce Bennett អ្នកជំនាញបរមាណូអាមេរិក បានអះអាងផងដែរថា គ្រាប់បែកដែល កូរ៉េខាងជើងបានសាកអាចមានទំហំប៉ុនគ្រាប់បរមាណូដែលទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ា តែលោកច្បាស់ថា គ្រាប់នេះមិនមែនជា គ្រាប់ប្រភេទអ៊ីដ្រូហ្សែនទេ ព្រោះបើ មានកម្រិតផ្ទុះនៃអាតូមអ៊ុយរ៉ានីញ៉ូម និង ព្លុយតូនីញ៉ូមនឹងមានកម្រិតលើសនេះ១០ ដងឯណោះ។ មួយវិញទៀតយោងតាម តួលេខក្រសួងការពារជាតិកូរ៉េខាងត្បូងគឺថា កម្លាំងផ្ទុះរបស់គ្រាប់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះមានកម្រឹតប្រមាណ ចន្លោះពី៦ទៅ៩គីឡូតោន ពោលគឺ ប្រហាក់ប្រហែលនឹងកម្លាំងផ្ទុះកាលពីពេល សាកនៅឆ្នាំ២០១៣ដែរ។ ក៏ប៉ុន្ដែអាមេរិក ធា្លប់សាកល្បងគ្រាប់បែកប្រភេទអ៊ីដ្រូ ហ្សែននេះម្ដងកាលពីឆ្នាំ១៩៥២ ដែល កាលនោះគ្រាប់តូចផង តែមានកម្លាំង ផ្ទុះដល់ទៅ១០គីឡូតោនឯណោះ ។
បណ្ដាញទូរទស្សន៍កូរ៉េខាងជើងបាន ផ្សព្វផ្សាយថា ការសាកល្បងគ្រាប់បែក អ៊ីដ្រូហ្សែនបានសម្រេចដោយជោគជ័យ នោះសហគមន៍អន្ដរជាតិបានចាប់ផ្ដើម ធ្វើការជួបប្រជុំគ្នាដើម្បីរិះរកវិធីដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង។ ទន្ទឹម គ្នានេះអ្នកវិទ្យាសាស្ដ្រ និងអ្នកជំនាញជា ច្រើននាក់ហាក់នៅមានមន្ទិលសង្ស័យ ថា គ្រាប់បែកសាកល្បងរបស់កូរ៉េខាង ជើងពិតជាគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែន មែនឬយ៉ាងណា? ព្រោះបើតាមការវិភាគ កម្រិតផ្ទុះនៃគ្រាប់នោះមានលក្ខណៈខ្សោយ ខុសពីអ្វីដែលដែលគ្រាប់បែកអ៊ីដ្រូហ្សែនអាចបង្កឡើង ។
គ្រាប់បែកប្រភេទអ៊ីដ្រូហ្សែន តាមធម្មតាមានកម្លាំងខ្លាំងណាស់ បើប្រៀប ធៀបទៅទំហំប៉ុនគ្នាគឺថា គ្រាប់បែក ប្រភេទអ៊ីដ្រូហ្សែនមានកម្លាំងខ្លាំងជាង គ្រាប់បរមាណូដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ារាប់រយដងឯណោះ។ ត្រង់ ចំណុចនេះហើយដែលអ្នកជំនាញកំពុង តែមានមន្ទិលសង្ស័យ ព្រោះបើតាមតួលេខកម្រិតផ្ទុះកាលពីពេលថ្មីៗនេះគឺនៅមានកម្រិតខ្សោយ បើប្រៀបធៀបទៅ គឺប្រហាក់ប្រហែលនឹងការសាកល្បងកាល ពីឆ្នាំ២០១៣ ដែលកាលនោះកូរ៉េខាង ជើងបានសាកគ្រាប់បែកនុយក្លេអ៊ែរ ។
រាល់លើកពេលកូរ៉េខាងជើងធ្វើការ បាញ់សាកល្បងគ្រាប់បែកបរមាណូ អន្ដរ ជាតិបានថ្កោលទោស ហើយដាក់ទណ្ឌ កម្ម ប៉ុន្ដែកូរ៉េខាងជើងនៅតែបន្ដធ្វើ ដដែល។ ដូច្នេះហើយបានជាពេលនេះ ជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេស អាចមានគ្រោះថ្នាក់ជាងគេដោយសារ អាវុធរបស់កូរ៉េខាងជើងបាននាំគ្នាស្រែកតវ៉ាខ្លាំងតែម្ដង ។
លោក ម៉ូតូហ៊ីតេ យូហ្ស៊ីកាវ៉ា ឯកអគ្គ រាជទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា បើសិនជាសហគមន៍អន្ដរ ជាតិជាពិសេសអង្គការសហប្រជាជាតិមិនចង់បាក់មុខគឺពេលនេះហើយដែល ត្រូវធ្វើអ្វីមួយឱ្យមានប្រសិទ្ធភាពដើម្បី ប្រដៅកូរ៉េខាងជើងកុំឱ្យក្អេងក្អាងពេក។ អ្នកការទូតរូបនេះបានស្នើឱ្យធ្វើការកែ ប្រែមាត្រា៧នៃធម្មនុញ្ញរបស់អង្គការសហ ប្រជាជាតិដើម្បីអនុញ្ញាតឱ្យមានការប្រើកម្លាំងបាយ ដើម្បីចាប់បង្ខំប្រទេសណា មួយឱ្យអនុវត្ដ និងគោរពតាមសេចក្ដី សម្រេចចិត្ដរបស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជា ជាតិបានសម្រេចជាឯកច្ឆន្ទថា នឹងចេញ សេចក្ដីសម្រេចចិត្ដថ្មីមួយដើម្បីដាក់ ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង។ សេចក្ដីប្រកាសកាលពីថ្ងៃទី៦ ខែមករា មិនបានបញ្ជាក់លម្អិតទេពីប្រភេទទណ្ឌ កម្ម។ គេគ្រាន់តែបន្ថែមថា ប្រទេសសមា ជិកក្រុមប្រឹក្សាសន្ដិសុខទាំងអស់កំពុង ពិចារណាគ្នាថា តើត្រូវដាក់ទណ្ឌកម្ម បន្ថែមកម្រិតណាដើម្បីឱ្យមានប្រសិទ្ធ ភាព។ យ៉ាងណាក៏ដោយអ្នកការទូតម្នាក់ ប្រចាំនៅអង្គការសហប្រជាជាតិបាន បញ្ជាក់ថា ទណ្ឌកម្មទាំងនោះអាចជាការ ដាក់បន្ថែមទៅលើទណ្ឌកម្មដែលមាន ស្រាប់លើកូរ៉េខាងជើង ក្រោយពេលដែល មានការបាញ់សាកល្បងកាលពីឆ្នាំ២០១៣។ ទណ្ឌកម្មដែលមានស្រាប់រាល់ថ្ងៃនេះគឺ ជាទណ្ឌកម្ម
ប្រភេទហិរញ្ញវត្ថុ ដោយគេ មានតារាងឈ្មោះក្រុមហ៊ុនចំនួន២០ និង មនុស្សចំនួន១២នាក់ដែលជាប់ទណ្ឌកម្មនេះ ដោយសារតែពួកគេមានទំនាក់ទំនង ក្នុងសកម្មភាពនុយក្លែអ៊ែររបស់កូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្ដិសុខបញ្ជាក់ដោយ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់កូរ៉េ ខាងជើងជាការរំលោភបំពានដោយពេញ មុខដោយគ្មានខ្លាចក្រែងនរណាទាំងអស់។ ទណ្ឌកម្មថ្មីនឹងត្រូវតែដាក់និងរឹតបន្ដឹងឱ្យ ធ្ងន់ទៅលើកូរ៉េខាងជើង ។
ចំពោះកូរ៉េខាងជើងវិញការដាក់ទណ្ឌកម្មរបស់សហគមន៍អន្ដរជាតិគឺជារឿងធម្មតាទៅហើយ មិនមានអ្វីថ្មីសម្រាប់ ពលរដ្ឋកូរ៉េខាងជើងនោះដែរ។ ផលិត ផលភាគច្រើនរបស់កូរ៉េខាងជើងភាគ ច្រើននាំទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ ហើយពលរដ្ឋកូរ៉េរស់នៅបានអាស្រ័យ ទៅលើទីផ្សារក្នុងស្រុក។ ទាំងនោះហើយ បានជាមេដឹកនាំ គីម ជុងអ៊ុន ក៏ដូចជំនាន់ មុនៗមិនខ្លាចការដាក់ទណ្ឌកម្មដោយខំ ពង្រឹងវិស័យការពារជាតិជាមុនខ្លាចរង ការវាយប្រហារពីអាមេរិក និងកូរ៉េខាង ត្បូង ៕
ប្រែសម្រួល៖ ម៉ែវ សាធី