កីឡាករ​ មាស​ ច័ន្ទ​មាន​ និង​ ង៉ែត​ រ​ដ្ឋា​ ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ព្រឹក​ថ្ងៃអាទិត្យ​

ចែករំលែក៖

ភ្នំពេញ​៖​ កីឡាករ​ មាស​ ច័ន្ទ​មាន​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​មានឱកាស​ឡើង​វាយ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ភេ​ច​ ណាំ​អេក​ ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម​ ខណៈ​ ដែល​កីឡាករ​ ង៉ែត​ រ​ដ្ឋា​ សិស្ស​គុន​របស់​ ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ក៏​ត្រូវ​ផ្គូផ្គង​ឱ្យ​ជួប​ ជាមួយ​ជើង​ខ្លាំង​ថៃ​ឈ្មោះ​ រ៉េ​ ដា​ ក្នុង​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នា​វេលា​ ម៉ោង​៨​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​នៅ​លើ​សង្វៀន​ប្រដាល់​ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ។​

​ជំនួប​ប្រកួត​លើក​ទី​២​រវាង​កីឡាករ​ មាស​ ច័ន្ទ​មាន​ នឹង​ កីឡាករ​ ភេ​ច​ ណាំ​អេក​ ធ្វើ​ឡើង​ដើម្បី​ឱ្យ​ មាស​ ច័ន្ទ​មាន​ បាន​ វាយ​សងសឹក​ ភេ​ច​ ណាំ​អេក​វិញ​ ក្រោយ​ ពី​រូបគេ​ចាញ់​មិន​អស់ចិត្ដ​កាលពីដើម​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ​ភេ​ច​ ណាំ​អេក​ ធ្លាប់​វាយ​កីឡាករ​កម្ពុជា​ឱ្យ​បរាជ័យ​ដូច​ជា​វាយ​ឈ្នះ​កីឡាករ​ ឈឿ​ន​ ឆៃ​ដែន​ មក​ ពី​ក្លិប​និរោធ​មាន​ជ័យ​ ដោយ​ពិន្ទុ​វាយ​ ឈ្នះ​កីឡាករ​ មាស​ ច័ន្ទ​មាន​ ដោយ​ពិន្ទុ​ និង​វាយ​ស្មើ​ជាមួយ​ កីឡាករ​ សុខ​ សុវណ្ណ​ មក​ពី​ក្លិប​កងពលតូច​លេខ​៣១​ ប៉ុន្ដែ​គេ​ បាន​ចាញ់​ក្រោម​ថ្វីដៃ​កីឡាករ​ ឡៅ​ ច​ន្ទ្រា​ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​លេខ​៩១១​ ដោយ​ពិន្ទុ​ផង​ដែរ​ ។​

​មាស​ ច័ន្ទ​មាន​ ធ្លាប់​ឡើង​សង្វៀន​បាន​ ចំនួន​១១៦​ដង​ វាយ​ឈ្នះ​៩៣​ដង​ ចាញ់​ ២៣​ដង​ មិន​ធ្លាប់​ស្មើ​ ។​ ចំណែកឯ​កីឡាករ​ ភេ​ច​ ណាំ​អេក​ មាន​ប្រវត្ដិ​ប្រកួត​បាន​ ចំនួន​៧៦​ដង​ ឈ្នះ​៦២​ដង​ ចាញ់​១៣​ដង​ ស្មើ​១​ដង​ ។​

​ចាំ​មើល​ថា​ តើ​កីឡាករ​ មាស​ ច័ន្ទ​មាន​ អាច​វាយ​សងសឹក​កីឡាករ​ភេ​ច​ ណាំ​អេក​ បាន​ឬ​អត់​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ?

​សម្រាប់​ការ​ប្រកួត​ របស់​កីឡាករ​ ង៉ែត​ រ​ដ្ឋា​និង​អ្នក​ប្រដាល់​ថៃ​ រ៉េ​ ដា​ ក៏​មិន​ ធម្មតា​ដែរ​ ពីព្រោះ​ រ៉េ​ ដា​ ធ្លាប់​វាយ​ ឈ្នះ​កីឡាករ​ សេក​ គឹ​ម​ផៃ​ ដោយ​ ពិន្ទុ​ ម្ដង​រួច​ទៅ​ហើយ​ ។​ ម្យ៉ាងវិញទៀត​ បើ​ពិនិត្យ​ទៅ​លើ​ប្រវត្ដិ​ប្រកួត​របស់​អ្នក​ ប្រដាល់​ រ៉េ​ ដា​ ក៏​មាន​ចំនួន​ច្រើន​ជាង​ ង៉ែត​ រ​ដ្ឋា​ ដែរ​។​ ក្នុង​នោះ​ រ៉េ​ ដា​ ធ្លាប់​ ឡើង​សង្វៀន​បាន​ចំនួន​៩៨​ដង​ឈ្នះ​៧៨​ ដង​ ចាញ់​១៦​ដង​ ស្មើ​៤​ដង​ គេ​ប្រកួត​ចុង​ ក្រោយ​ឈ្នះ​កីឡាករ​ សេក​ គឹ​ម​ផៃ​ ដោយ​ ពិន្ទុ​។​ រីឯ​កីឡាករ​ ង៉ែត​ រ​ដ្ឋា​ មាន​ប្រវត្ដិ​ ឡើង​សង្វៀន​ចំនួន​៧១​ដង​ ឈ្នះ​៦១​ដង​ ចាញ់​៨​ដង​ ស្មើ​២​ដង​។​ ចាំ​មើល​តើ​ កីឡាករ​ ង៉ែត​ រ​ដ្ឋា​ អាច​ឈ្នះ​រ៉េ​ ដា​ ដើម្បី​ សងសឹក​ឱ្យ​កីឡាករ​ សេក​ គឹ​ម​ផៃ​ បាន​ឬ​ អត់​ ៕

lida 8 copy

lida 7 copy

lida 3 copy

lida 1 copy

lida 9 copy

...

ដោយ៖​ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print