សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​ និង​សង្ឃឹមថានឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ជា​បន្ត​ទៀត​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រសាសន៍​ថា​ សម្តេច​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​ និង​សង្ឃឹមថានឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ជា​បន្ត​ទៀត​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​ ។​ 
​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖

«​រូបថត​នេះ​ខ្ញុំ​ថត​ដោយ​ខ្លួនឯង​ក្នុង​ថ្ងៃ​ដំបូង​នៃ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ថ្ងៃ​៩​ ខែ​ មក​រា​ ឆ្នាំ​២០១៦​។​

​ក្នុង​ឋាន​:​ជា​គណបក្ស​ដែល​បាន​រំដោះប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ជា​គណបក្ស​ដែល​ក្តាប់​ជាប់​ទង់​ឯករាជ្យ​ អធិបតេយ្យភាព​ ទង់​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​ ព្រមទាំង​ទង់​នៃ​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យសេដ្ឋកិច្ច​សង្គម​។​ គណបក្ស​បាន​ពិភាក្សា​និង​ធ្វើការ​សំរេច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ប្រទេស​ជាតិ​ និង​ប្រជាជន​ទាំង​នយោបាយ​ក្នុង​ប្រទេស​និង​នយោបាយ​ក្រៅប្រទេស​។​
​ក្នុង​ឋាន​:​ជា​បក្ស​កាន់​អំណាច​ យើង​ច្បាស់​ជា​មិន​ហ៊ាន​សន្យា​ខ្យល់​ ឬ​បោកប្រាស់​ដូច​បក្សនយោបាយ​ខ្លះ​នោះ​ឡើយ​ តែ​យើង​ធ្វើ​ពិត​ អនុវត្តន៍​ពិត​ ដើម្បី​ប្រជាជន​បាន​ទទួលផល​ពី​សកម្មភាព​ជាក់ស្ដែង​របស់​យើង​។​

​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​និង​សង្ឃឹមថានឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ជា​បន្ត​ទៀត​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​»​ ៕​ 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print