តាមគម្រោងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវឡើងទៅកាន់តុលាការនៅថ្ងៃទី១៧ខែមីនា ខាងមុននេះ ប៉ុន្តែដោយសារតែការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កូវីដ-១៩ បានធ្វើឲ្យតុលាការ ជេរ៉ូសាឡឹម សម្រេចពន្យាពេល ដល់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០។
នៅថ្ងៃទី១៥ខែមីនានេះ តុលាការ ជេរ៉ូសាឡឹម បានប្រកាសជាផ្លូវដការថា នឹងផ្អាក់ បើកសវនាការ កាត់ក្តីនាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ ពីបទពុករលួយ។ ប៉ុន្តែនៅពេលនេះ ដោយសារតែមានបញ្ហាផ្សេងត្រូវដោះស្រាយ ជាបន្ទាន់ទើបតុលាការសម្រេចផ្អាក់ការកាត់ក្តី លើនាយករដ្ឋមន្ត្រី។
កាលពីខែវិច្ឆិកាឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីណេតាន់យ៉ាងហូរងការចោទប្រកាន់៣ករណីផ្សេងគ្នា ក្នុងនោះមាន ពុករលួយ ប្រើអំណាចខុសគោលដៅ និងធ្វើឲ្យបាត់បង់ទំនុកចិត្ត។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ អ៊ីស្រាអែល ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅមានអំណាចហើយត្រូវបានតុលាការកាត់ទោស ពីបទពុករលួយ។
ចំណែកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហូ ដែលកាន់អំណាចយូបំផុតនៅអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់ខាងលើ។ លោកបានចាត់ទុកថានោះជាបញ្ហានយោបាយ សម្តៅទៅលើរូបលោក តែប៉ុណ្ណោះ។
មកទល់ពេលនេះអ៊ីស្រាអែល មានករណីឆ្លងវីរុសផ្លូវដង្ហើម២០០នាក់ហើយ ហើយមានមនុស្សរាប់ពាន់នាក់ត្រូវបានកាត់ផ្តាច់ឲ្យនៅក្នុងផ្ទះ ។