តំណាងរាស្ដ្រកំពង់ចាម ក្រើនរំលឹកដល់ពលរដ្ឋ មានវិធានការការពារ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានអញ្ជើញចុះអប់រំប្រជាពលរដ្ឋ និង ពន្យល់ណែនាំពីរោគសញ្ញានៃជំងឺកូវីដ-១៩ ។

លោកឭ អំពាវនាវដល់ប្រជាពលរដ្ឋ កុំភ័យខ្លាចស្លន់ស្លោពេក តែក៏មិនត្រូវធ្វេសប្រហែសដែរ គឺត្រូវប្រកាន់ភ្ជាប់នូវអនាម័យជាប់ជានិច្ច ដោយត្រូវហូបស្អាត រស់នៅស្អាត និងកុំទៅកាន់ប្រទេសណា ឬទីតាំងណាដែលកំពុងផ្ទុយខ្លាំងនូវមេរោគមួយនេះ។ បើមានអាការៈមិនប្រក្រតី សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ។
លោក ម៉ា ឈឿន តំណាងរាស្ដ្រ បានលើកឡើងក្នុងឱកាសចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារស្នាក់ការគណបក្សប្រជាជន នៅឃុំ សូទិព្ទ ស្រុកជើងព្រៃទៀតថា «ទោះបីនៅក្នុងពិភពលោកយើងនេះ មិនទាន់មានថ្នាំវ៉ាក់សាំង ឬថ្នាំព្យាបាលវីរុសកូវីដ-១៩ ក៏ដោយ ប៉ុន្ដែអត្រាព្យាបាលជំងឺនេះ ឱ្យជាសះស្បើយឡើងវិញក្នុងកម្រិតខ្ពស់ ដែលយើងមិនត្រូវភ័យខ្លាចហួសហេតុពេកទេ ដល់បាត់ភាពម្ចាស់ការលើខ្លួនឯង ដែលអាចធ្វើឱ្យយើងមានគ្រោះថ្នាក់ជាងកើតឆ្លងវីរុសនេះទៅទៀត»។
លោកបន្តថា៖ ដូច្នេះ «យើងត្រូវរួមគ្នាការពារទាំងអស់គ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ ពីគ្រួសារមួយ និងក្នុងសហគមន៍ តាមរយៈនៃការប្រកាន់ភ្ជាប់នូវអនាម័យ គឺត្រូវលាងដៃនឹងសាប៊ូ សម្អាតបរិស្ថាននៅជុំវិញផ្ទះ និងត្រូវបរិភោគស្អាត ចម្អិនឆ្អិនល្អ ដែលនេះមិនមែនការពារបានតែសម្រាប់វីរុសកូវីដ-១៩នេះទេ គឺការពារជំងឺផ្សេងៗទៀតផងដែរ»។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានជំរុញដល់អាជ្ញាធរដែនដី ជាពិសេស សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ត្រូវចុះទៅស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋយើង ហើយត្រូវជួយសម្រាល និងដោះស្រាយទុក្ខលំបាករបស់ពួកគាត់ភ្លាមៗ។ ក្នុងនោះ បើមានផ្ទះប្រជាពលរដ្ឋយើងណា ធ្វើផ្ទះ ឬដំបូង ប្រក់ពីស្បូវ ត្រូវប្ដូរ និងជួសជុសថ្មីប្រក់ជាសង្ក័សីតាមករណីជាក់ស្ដែង ចៀសវាងពីហានិភ័យផ្សេងៗ។
កត្តាល្អក្នុងការចូលរួម ក្តីគោរព ស្រឡាញ់ លើកតំកើងតំលៃជាតិ គឺផ្តើមពីយើងទាំងអស់គ្នា មិនសំខាន់ក្នុងមូលដ្ឋានស្រុកប៉ុណ្ណោះទេ គឺក្នុងក្របខណ្ឌទូទាំងប្រទេស៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print