សវនាការកាត់ទោសនាយករដ្ឋមន្ត្រីអុីស្រាអែល ត្រូវបានពន្យាពេលដោសារ​កូវីដ-១៩

ចែករំលែក៖

តាមគម្រោងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវឡើងទៅកាន់តុលាការ​នៅថ្ងៃទី​១៧ខែមីនា ខាងមុននេះ​​ ប៉ុន្តែដោយសារតែ​ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កូវីដ-១៩ បានធ្វើឲ្យតុលាការ ជេរ៉ូសាឡឹម សម្រេចពន្យាពេល ដល់ថ្ងៃទី​២៤ខែឧសភា​ឆ្នាំ​២០២០។
នៅថ្ងៃទី​១៥ខែមីនានេះ តុលាការ ជេរ៉ូសាឡឹម បានប្រកាសជាផ្លូវដការថា នឹងផ្អាក់ បើកសវនាការ កាត់ក្តី​នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ ពីបទ​ពុករលួយ។ ប៉ុន្តែនៅពេលនេះ ដោយសារតែមានបញ្ហាផ្សេងត្រូវដោះស្រាយ ជាបន្ទាន់ទើបតុលាការសម្រេច​ផ្អាក់ការកាត់ក្តី លើនាយករដ្ឋមន្ត្រី។
កាលពីខែវិច្ឆិកាឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីណេតាន់យ៉ាងហូរងការចោទប្រកាន់​៣ករណីផ្សេងគ្នា ក្នុងនោះមាន ពុករលួយ​ ប្រើអំណាចខុសគោលដៅ និង​ធ្វើឲ្យបាត់បង់ទំនុកចិត្ត។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ អ៊ីស្រាអែល ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ នៅមានអំណាចហើយត្រូវបានតុលាការកាត់ទោស ពីបទពុករលួយ។
ចំណែកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហូ ​ដែលកាន់អំណាចយូបំផុតនៅអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់ខាងលើ។ លោកបានចាត់ទុកថា​នោះជាបញ្ហានយោបាយ សម្តៅទៅលើរូបលោក តែប៉ុណ្ណោះ​។
មកទល់ពេលនេះអ៊ីស្រាអែល មានករណីឆ្លងវីរុសផ្លូវដង្ហើម​២០០នាក់ហើយ ហើយមានមនុស្សរាប់ពាន់នាក់ត្រូវបានកាត់ផ្តាច់ឲ្យនៅក្នុងផ្ទះ ។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print