ភ្នំពេញ៖ នៅលើបណ្តាញសង្គម Facebook ក៏ដូចជាដំណឹងជាច្រើន បានបង្ហោះ និងផ្តល់ព័ត៌មានពីការលើកពេល ឬផ្អាកពីមង្គលការរបស់ក្រុមគ្រួសារ ខ្លះទៀតកូនកម្លោះ កូនក្រមុំផ្ទាល់តែម្តង បានជម្រាបជូនភ្ញៀវ ជាមួយពាក្យពេចន៍សូមអភ័យទោសចំពោះ មង្គលការ របស់ពួកគេ ត្រូវបានផ្អាក មួយរយៈ បណ្តោះអាសន្នសិន ដើម្បីសុខភាព និងសុវត្ថិភាពដល់ លោក លោកស្រី ឧកញ៉ា អ្នកនាង កញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់ជៀសអោយផុតពីជំងឺ កូរ៉ូណា រឺកូវិត១៩ថ្មី នេះ។ ក្នុងនោះបុគ្គលិកមជ្ឈមណ្ឌលសារព័ត៌មាន នគរវត្ត លោក សារ៉ាយ ចាន់រស្មី ដែលត្រូវចូលរោងការ និងទទួលភ្ញៀវកិត្តិយស នៅភោជនីយ៍ដ្ឋាន«ផ្កាឈូកទិព្វ១» នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ លោកបានបង្ហោះ Facebook សូមផ្អាក ក៏ដូចជាទូរស័ព្ទសូមទោសភ្ញៀវទាំងអស់ ដូចខាងក្រោមថា៖ ក្នុងនាមខ្ញុំជាកូនកំលោះ/កូនក្រមុំ ក្នុងកម្មវិធីមង្គលសិរី នៅថ្ងៃ ២៩ ខែ មីនា ឆ្នាំ ២០២០ ខាងមុខនេះ ដែរត្រៀមរៀបចំនៅទីតាំងផ្កាឈូកទិព្ធ១ ។
ខ្ញុំបាទ និងគ្រួសារទាំងសងខាងបានពិភាក្សាគ្នាសម្រេចថា សុំផ្អាកកម្មវិធី មង្គលសិរីបណ្តោះអាសន្នសិន ដើម្បីសុខភាព និងសុវត្ថិភាពដល់ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយសទាំងអស់ជៀសអោយផុតពីជំងឺ កូរ៉ូណា រឺកូវិត១៩ នេះ ។
សូមបញ្ជាក់ថា៖ (កម្មពិធីនេះគ្រាន់ជាកាផ្អាកបណ្តោះអាសន្នសិន) ចាំជំងឺរាតត្បាតនេះបានធូស្រាលនៅពេលណា ក្រុមគ្រួសារខ្ញុំបាទនិងបន្ត ពិធីមង្គលសិរីនេះបន្ត និងជំរាបជាដំណឹងដល់ឯកឧត្តម លោកញ៉ា ព្រមទាំងលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់វិញ ។ 👌🙏
ខ្ញុំបាទសង្ឃឹមទុកជាមុនថា ឯកឧត្តម លោកឧកញ៉ា លោក ជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់និង អធ្យាស្រ័យដល់ខ្ញុំបាទ និងក្រុមគ្រួសារទាំងសងខាង ហើយក៏សូមអោយជួយផ្សព្វផ្សាយបន្តផង សូមគោរពអរគុណ…។ សេចក្តីប្រកាសព័ត៌មានជំរាបជូនដល់បងប្អូនមិត្តភក្តិថាចាប់ពីថ្ងៃជូនដំណឹងនេះខ្ញុំផ្អាកទៅចូលរួមមង្គលការរឺកម្មវីធីផ្សេងៗរហូតដល់កូវិដ១៩ មានភាពធូស្រាលឡើងវិញ។
អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក៏បាន លើកឡើងដែរថា លោកស្រីបើកមើលលើបណ្តាញសង្គមឃើញ កូនកម្លោះ ក្រមុំ បានបង្ហោះពីការផ្កាកកម្មវិធីរបស់ខ្លួន ជាការល្អម្យ៉ាងដែរដើម្បីការពារនូវ ការឆ្លងវីរុសកូវីដ១៩នេះ៕
ដោយ៖ សុខ ខេមរា