នៅថ្ងៃទី១៨ខែមីនា គណកម្មការសុខាភិបាលចិន NHC បានប្រកាសថានៅលើទឹកដីចិនទាំងមូល មិនមាន អ្នកឆ្លងថ្មី នៅវីរុសកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង។ នេះជាជោគជ័យមួយយ៉ាងធំធេងរបស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់ឆ្លងរាលដាលវីរុស យ៉ាងមានប្រសិទ្ធភាពបំផុត។
អ្នកនាំពាក្យ NHC បានបញ្ចាក់ថា មនុស្សដែលឆ្លងថ្មី២១នាក់ ដេលបានរកឃើញនោះគឺជាជនបរទេសទាំងអស់ដែលទើបតែចូលមកប្រទេសចិន។ នៅពេលនេះចិនក៏បានរឹតបន្តឹង ការធ្វើដំណើរចូលមកកាន់ប្រទេសចិន ពីបណ្តាលប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន។ជាមួយគ្នានេះអ្នកជាសះស្បើយពីកូវីដ-១៩ជិត១ពាន់នាក់ក្នុងមួយថ្ងៃ ។
ដោយមានលទ្ធផលខាងលើ ក្រុមបុគ្គលិកសុខាភិបាលដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុង Wuhan ដើម្បីជួយទប់ទល់នឹងរោគ COVID-19 បានចាប់ផ្ដើមចាកចេញពីទីក្រុងនេះ ជាបណ្ដើរៗហើយ បន្ទាប់ពីបានបំពេញភារកិច្ចចប់ជាស្ថាពរ។ក្រុមបុគ្គលិកសុខាភិបាលសរុប 41ក្រុម ដែលមានសមាជិកចំនួន 3,675នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីក្រុង Wuhan ទៅកាន់កន្លែងដើមរបស់ពួកវិញ។ គ្រូពេទ្យដែលមកពីតំបន់ផ្សេង ភាគច្រើនធ្វើការនៅក្នុង មន្ទីពេទ្យ បណ្ដោះអាសន្ន (field hospital) ចំនួន14កន្លែង និងមន្ទីរពេទ្យដែលរដ្ឋប្រើជាកន្លែងដាក់អ្នកជំងឺកូរ៉ូណាផ្សេងទៀតចំនួន7កន្លែង នៅក្នុងអំឡុងពេល “ធ្វើសង្គ្រាម” ជាមួយវីរុសកូរ៉ូណានេះ។
ជាមួយគ្នានេះមន្ទីរពេទ្យបណ្តោះអាសន្នជាច្រើន ត្រូវបានរុះរើចេញបិទទ្វារជាបន្តបន្ទាប់ផងដែរ ដោយមិនមានអ្នកជំងឺថ្មី ។ចំណែកអ្នកជំងឺចាស់បានចេញពីមន្ទីពេទ្យជិត ១ពាន់នាក់ក្នុងមួយថ្ងៃ ។ នេះជាជោគជ័យយ៉ាងធំធេងរបស់ចិន ប៉ុន្តែនៅក្រៅប្រទេសចិនវិញ មានករណីឆ្លងរាលដាលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺអាមេរិក និងអឺរ៉ុប តែម្តង ៕