លើកទីមួយ​ចិនមិនមានអ្នកឆ្លងកូវីដ-១៩ គ្រូពេទ្យជំនួយក៏ចាប់ផ្តើមចាកចេញពីវូហាន

ចែករំលែក៖

នៅថ្ងៃទី​១៨ខែមីនា គណកម្មការសុខាភិបាលចិន NHC បានប្រកាសថានៅលើទឹកដីចិនទាំង​មូល មិនមាន អ្នកឆ្លងថ្មី នៅវីរុសកូវីដ-១៩​ ក្នុងរយៈពេល​២៤ម៉ោង។ នេះជាជោគជ័យមួយយ៉ាង​ធំធេងរបស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់ឆ្លងរាលដាលវីរុស យ៉ាងមានប្រសិទ្ធភាពបំផុត​។
អ្នកនាំពាក្យ NHC ​ បានបញ្ចាក់ថា មនុស្សដែលឆ្លងថ្មី​២១នាក់ ដេលបានរកឃើញនោះគឺជា​ជនបរទេស​ទាំងអស់ដែលទើបតែចូលមកប្រទេសចិន​។​ នៅពេលនេះចិនក៏បានរឹតបន្តឹង ការធ្វើដំណើរចូលមកកាន់ប្រទេសចិន ពីបណ្តាលប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន។ជាមួយគ្នានេះអ្នកជាសះស្បើយពីកូវីដ-១៩ជិត​១ពាន់នាក់ក្នុងមួយថ្ងៃ ។
ដោយមានលទ្ធផលខាងលើ ក្រុម​បុគ្គលិក​សុខាភិបាល​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង Wuhan ដើម្បី​ជួយ​ទប់​ទល់​នឹង​រោគ​ COVID-19 បាន​ចាប់​ផ្ដើម​ចាក​ចេញពី​ទីក្រុង​នេះ ជា​បណ្ដើរ​ៗ​ហើយ​ បន្ទាប់​ពី​បាន​បំពេញ​ភារ​កិច្ច​ចប់​ជា​ស្ថាពរ​។ក្រុម​បុគ្គលិក​សុខាភិបាល​សរុប 41​ក្រុម ដែល​មាន​សមាជិក​ចំនួន​ 3,675​នាក់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​​ពី​ទីក្រុង​ Wuhan ទៅ​កាន់​កន្លែង​ដើម​របស់​ពួកវិញ។ គ្រូពេទ្យដែលមកពីតំបន់ផ្សេង ភាគច្រើនធ្វើការនៅក្នុង មន្ទីពេទ្យ បណ្ដោះ​អាសន្ន​ (field hospital) ចំនួន​14​កន្លែង និង​មន្ទីរ​ពេទ្យ​ដែលរដ្ឋ​ប្រើ​ជា​​កន្លែង​ដាក់​​អ្នក​ជំងឺ​កូរ៉ូណា​ផ្សេង​ទៀត​ចំនួន​7​កន្លែង​ នៅ​ក្នុង​អំឡុង​ពេល​ “ធ្វើ​សង្គ្រាម​” ជាមួយ​វីរុស​កូរ៉ូណា​នេះ​។
ជាមួយគ្នានេះមន្ទីរពេទ្យបណ្តោះអាសន្នជាច្រើន ត្រូវបានរុះរើចេញបិទទ្វារ​ជាបន្តបន្ទាប់ផងដែរ ដោយមិនមានអ្នកជំងឺថ្មី ។ចំណែកអ្នកជំងឺចាស់បានចេញពីមន្ទីពេទ្យជិត ១ពាន់នាក់ក្នុងមួយថ្ងៃ ។ នេះជាជោគជ័យយ៉ាងធំធេងរបស់ចិន ប៉ុន្តែនៅក្រៅប្រទេសចិនវិញ មានករណីឆ្លងរាលដាលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺអាមេរិក និងអឺរ៉ុប តែម្តង ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print