អ្នកកាសែត៣រូប The New York Times, The Wall Street Journal និង The Washington Post ចិនប្រកាសដកហូតសិទ្ធិ

ចែករំលែក៖

ទីក្រុងប៉េកាំង៖ បើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ ភ្នាក់ងារ ០៣នាក់ មកពីកាសែតអាមេរិកចំនួន ០៣ រួមមាន The New York Times, The Wall Street Journal និង The Washington Post សម្រាប់អ្នកកាសែតទាំង ០៣ខាងលើវិញគឺជាជនជាតិអាមេរិកទាំងអស់ គឺបានក្រសួងការបរទេសចិនបានប្រកាស ដកហូតសិទ្ធិសារព័ត៌មានពី ដោយពួកគេ និងប្រគល់ប័ណ្ណផ្តល់សិទ្ធិធ្វើ ព័ត៌មានរបស់ពួកគេ មកឲ្យអាជ្ញាធរចិនវិញក្នុងរយៈពេល ១០ថ្ងៃ។
ក្រោយពីប្រគល់ប័ណ្ណផ្តល់សិទ្ធិធ្វើព័ត៌មានឲ្យមកក្រសួងការបរទេសចិនវិញ ក្នុងកំឡុងពេល ១០ថ្ងៃ អ្នកកាសែតអាមេរិកទាំង ០៣នាក់ខាងលើ នឹងត្រូវហាមលែងឲ្យធ្វើការងារក្នុងនាមជាអ្នកសារព័ត៌មាន នៅក្នុងប្រទេសចិនទៀតឡើយ សូម្បីតែនៅទីក្រុងហុងកុង និងម៉ាកាវ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានប្រកាសចាត់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយចំនួន ០៥របស់សហរដ្ឋអាមេរិក រួមមាន Voice of America, The Times, The Journal, The Post និងទស្សនាវដ្តី Time ជាទីភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោនថែមទៀតផង។
ចិនបានធ្វើការសងសឹកដ៏ក្តៅគគុកនេះ គឺជាការបន្តឆ្លើយតបចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាមេរិក ដែលបានចាត់ទុកទីភ្នាក់ងារព័ត៌មានរដ្ឋចិនចំនួន ០៥ កាលពីខែមុន ប្រៀបដូចជាស្ថានទូតបរទេស។ សូមបញ្ជាក់ថា៖ កាលពីខែកុម្ភៈដដែល ទីក្រុងប៉េកាំងក៏បានបណ្តេញភ្នាក់ងារព័ត៌មាន ០៣នាក់របស់កាសែត Wall Street Journal ផងដែរ ក្នុងនោះមានជនជាតិអាមេរិក ០២នាក់ និងអូស្រ្តាលីម្នាក់ ក្រោយមានការចុះផ្សាយអត្ថបទព័ត៌មានមួយ ដែលហៅប្រទេសចិនថា ជាអ្នកជំងឺអាស៊ីចំពេលរីករាលដាលនៃ COVID-19។ ក្នុងនោះសូម្បី ដូណាល់ត្រាំ ប្រធានាធិបតី អាមេរិក ក៏បានចោទពីបញ្ហា COVID-19 ផ្តើមមកពីចិន ឈានដល់មានវិវាទកាន់រីកធំឡើង ខណៈ COVID-19 ផ្តើមចេញភាគកណ្តាលអុឺរ៉ុបនោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print