សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ខណះធ្វើសកម្មភាពជម្រិតទារប្រាក់ថ្លៃថ្នាំញៀន 

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប បានចាប់ ជនសង្ស័យម្នាក់ ខណះពេល ជិះម៉ូតូប្រើស្លាកលេខ ខ.ម ក្លែងក្លាយ ហើយកាន់ដាវ ទៅជម្រិតទារលុយ ថ្លៃលក់គ្រឿងញៀន នៅផ្ទះសំណាក់ ១កន្លែងពីអ្នកប្រើប្រាស់ដែលខ្លួនបានលួចលក់អោយកាលពីថ្ងៃមុន ដែលជំពាក់ពុំព្រមអោយលុយ ។

បើតាមប្រភពពត័មានពីសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តសៀមរាប បានឲ្យដឹងថា ហេតុការណ៍បាន កើតឡើង នៅម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី៩ម្សិលមិញ នៅចំណុច ផ្ទះសំណាក់ ចំការត្នោត ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនល្មើសមានឈ្មោះ សួន លីនដាភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិខាងលើ ជិះម៉ូតូ ម៉ាក ហុងដាឌ្រឺម សេរី២០១២ពណ៍ខ្មៅ ប្រើស្លាកលេខេមរភូមិន្ទ០២.១.៦៦៦៦(ក្លែងក្លាយ) ព្រមទាំងដាវ១ដើម ឈើ១ដើមប្រវែង០,៨០ម៉ែត្រដើម្បីទៅទារលុយពីអ្នកជំពាក់ថ្លៃថ្នាំញៀន ​។

ជនសង្ស័យត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងយកមកធ្វើការសាកសួរជន ដើម្បីកសាងសំនុំរឿងតាមនិតិវិធីរួមជាមួយចាប់យកវត្ថុតាងព្រមទាំងជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្ត ៕

...

ដោយ៖ ប៊ុន​រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print