ក្មេង​ទំនើង​១ក្រុម​មាន​គ្នា​​​ជាង​១២នាក់​ ​​ធ្វើ​សកម្មភាព​ប្រើកាំភ្លឺងខ្លី១ដើមបាញ់ខ្យល់ប្រើហ្គាសបានដេញ​វាយ​កាប់​ចាក់​យុវជន៣នាក់នៅតាមដងផ្លូវយ៉ាង​អនាធិបតេយ្យត្រូវ​​បាន​នគរបាល​ខណ្ឌ​៧​មក​រា​​ចាប់​​បាន៤នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​​ចាប់​​ឃាត់ខ្លួនក្មេង​ទំនើង​៤នាក់​ភ្លាម​ៗ​​បន្ទាប់ពីក្រុមក្មេង​ទំនើង​១ក្រុម​មាន​គ្នា​​​ជាង​១២នាក់ជិះម៉ូតូ៦គ្រឿង​ បានធ្វើសកម្មភាព​ប្រើកាំភ្លឺងខ្លី១ដើមបាញ់ខ្យល់ប្រើហ្គាសនិងដេញ​វាយ​កាប់​ចាក់​យុវជន៣នាក់វាយយកស្លាកលេខយកទៅបាត់នៅតាមដងផ្លូវយ៉ាង​អនាធិបតេយ្យ ។

បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣និង​៣០​នាទី​រសៀរ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​១០៧ ស្ថិតក្នុងសង្កាត់​មនោរម្យ ខណ្ឌ​៧​មក​រា រាជធានីភ្នំពេញ ។

​​ក្មេង​ទំនើង​​​ទាំង៤នាក់ដែល​សមត្ថកិច្ច​ឃាត់ខ្លួននោះជនសង្ស័យទី1ឈ្មោះ ម៉ា ដុំដី អាយុ16ឆ្នាំ ភេទប្រុស មុខរបបសិស្សសាលាវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅ ។ ទី2ឈ្មោះចាន់សេដ្ឋារាជ អាយុ16ឆ្នាំ ភេទប្រុស មុខរបប ស្នាក់នៅម្ដុំទួលសង្កែ ខណ្ឌឬស្សីកែវ។ទី3ឈ្មោះហួត សុខមាន អាយុ16 ភេទប្រុស ស្នាក់នៅ ខណ្ឌឬស្សីកែវ។ ទី4ឈ្មោះសុខ រក្សា អាយុ16ឆ្នាំ ភេទប្រុស ស្នាក់នៅ ខណ្ឌច្បាអំពៅ ។។

បើតាមន្រភពពត៍មានពីប្រជា​ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​​ឃើញ​ក្រុមក្មេង​ទំនើង​ទាំង​១​ក្រុម ​ដោយ​មាន​គ្នា​ជាង​១២នាក់ជិះម៉ូតូ៦គ្រឿងដោយ​​​មានភ្លឺងខ្លី១ដើមបាញ់ខ្យល់ប្រើហ្គាសនិងដាវសាំមរៃនៅគ្រាប់ដៃ បាន​មក​ដេញ​វាយកាប់​ចាក់​យុវជន៣នាក់ដោយកំពុងតែជិះម៉ូតូ១គ្រឿងម៉ាកNEX​រួចនិងយកស្លាកលេខមូ៉តូជនរងគ្រោះយកទៅបាត់តែមង្ត។និងផ្អើលដល់ អ្នកដំណើរ​ និង​ប្រជាពលរដ្ឋដែល​រស់នៅ​ក្នុង​តំបន់​នោះ​មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ​និង​សមត្ថកិច្ចមូលដ្ឋានបានចុះ​​ធ្វើ​អន្តរា​គមន៍​ដេញចាប់បាន​​​​ក្មេង​ទំនើង៤នាក់​​ភ្លាម​ៗនិងម៉ូតូ២គ្រឿងដែលក្រុមក្មេងទំនើងយកមកធ្វើសកម្មភាពបង្កហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បាននាំយក​​​ក្មេង​ទំនើងទាំង៤នាក់នោះមក​​​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​៧​មក​រា។ ដើម្បី​​សាកសួរពី​មូលហេតុ​ដែល​ពួក​គេ​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ​តាមដងផ្លូវ​បែប​នេះ​ ចំណែក​មួយ​​​​ចំនួន​ទៀត​​បាន​រត់​គេច​ខ្លួន​បាត់​សម្រោល ។

បច្ចុប្បន្នក្មេងទំនើងទាំង៤នាក់រួមនិងវត្ថុតាំងត្រូវ​​​សមត្ថកិច្ច​ឃុំខ្លួនបណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាលខណ្ឌ៧មករា ដើម្បី​​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ​៕

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print