ដើម្បីទប់ស្កាត់ COVID-19 ក្រុមហ៊ុនជប៉ុន Toyota, Honda និង Nissan ប្រកាសបិទរោងចក្រនៅអាមេរិក ជាបណ្តោះអាសន្ន

ចែករំលែក៖

អាមេរិក៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា៖ ក្រុមហ៊ុនជប៉ុន Toyota, Honda និង Nissan ប្រកាសបិទរោងចក្រនៅអាមេរិក ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ COVID-19។
សារព័ត៌មាន CNN បានផ្សាយថា៖ ក្រុមហ៊ុនផលិតរថយន្ដជប៉ុន Toyota, Honda និង Nissan បានប្រកាសថា រោងចក្ររបស់ពួកគេនៅក្នុងតំបន់អាមេរិកខាងជើង និងសហរដ្ឋអាមេរិក នឹងបញ្ឈប់ការផលិតជាបណ្ដោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរាតត្បាតរបស់ជំងឺសកល COVID-19។
ក្រុមហ៊ុន Toyota នឹងផ្អាកសកម្មភាពផលិតរបស់ខ្លួនទាំងអស់់ នៅតាមរោងចក្រក្នុងតំបន់អាមេរិកខាងជើង ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ខណៈ ក្រុមហ៊ុន Nissan នឹងបញ្ឈប់ការផលិតនៅតាមរោងចក្ររបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃសុក្រនេះតទៅ រហូតដល់ថ្ងៃទី០៦ ខែមេសា។
ជាមួយនេះដែរ ក្រុមហ៊ុន Honda នឹងផ្អាកការផលិតសម្រាប់រយៈពេល ០៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា តទៅ។
ក្រុមហ៊ុន Honda បានឱ្យដឹងទៀតថា ៖ ក្រុមហ៊ុនជាដៃគូរបស់ខ្លួនចំនួន ២៧,៦០០ក្រុមហ៊ុននៅតំបន់អាមេរិកខាងជើង នឹងទទួលរងផលប៉ះពាល់ ហើយការផលិតរថយន្ដវិញ នឹងធ្លាក់ចុះ ៤០,០០០គ្រឿងក្នុងកំឡុងពេលនេះ។
តាមប្រព័ន្ធផ្សាយជាច្រើន បានផ្តោតលើសហរដ្ឋអាមេរិក ដែលត្រូវបានគេមើលឃើញថា កំពុងតែទទួលរងការវាយប្រហារ ដោយជំងឺឆ្លង COVID-19 កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងជំងឺនេះសរុប បានកើនយ៉ាងគំហុករហូតដល់ ១១,២៧៤ករណី ក្នុងនោះអ្នកជំងឺ ១៥៧នាក់បានស្លាប់។
ប្រជាពលដ្ឋអាមេរិកបានស្តីបន្ទាសដល់ លោកត្រាំ ធ្វេសប្រហែស និងយឺតយូរចំពោះវិធានការទប់ស្កាត់ បង្ការ ហើយលោកទើបនឹងប្រឹងបញ្ចេញកញ្ចប់ថវិកា ដល់ប្រជាពលរដ្ឋប្រមាណ៥០០០ ពាន់លានដុល្លារដោះស្រាយវិបត្តិនេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print