ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងស្ថានទូតកម្ពុជា ជូនដំណឹងដល់ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ ចាប់ពីថ្ងៃទី២២ ខែមីនាទៅ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការសម្រាប់ការធ្វើដំណើរ តាមយន្តហោះចូលប្រទេសថៃ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩។ វិធានការនេះ
ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ១៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរអាកាសចរណ៍ស៉ីវិលថៃ បានចេញវិធានការរឹតបន្តឹងចំពោះអ្នកដំណើរទាំងជនជាតិថៃ និងបរទេស រួមទាំងកម្ពុជា ដែលធ្វើដំណើរតាមយន្តហោះចូលប្រទេសថៃ ចូលជាធរមានចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលតម្រូវឲ្យអ្នកដំណើរត្រូវត្រៀមឯកសារ ទុកបង្ហាញប្រតិបត្តិករអាកាសចរណ៍ ដើម្បីចេញបណ្ណធ្វើដំណើរ (Boarding Pass) ដូចតទៅ៖
១៖ មុនចេញដំណើរពីប្រទេសកម្ពុជា
*សំបុត្របញ្ជាក់សុខភាព៖ សំបុត្រពេទ្យ ដែលបញ្ជាក់ថា អ្នកដំណើរមិនមានហានិភ័យ នាំឲ្យឆ្លងជំងឺកូវីដ១៩ និងមានសុពលភាពមិនលើសពី ៧២ម៉ោង មុនកាលបរិច្ឆេទនៃការធ្វើដំណើរ។
*ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព៖ ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព ដែលបញ្ជាក់ទឹកប្រាក់ធានារ៉ាប់រង ដែលគ្រប់ដណ្តប់ប្រទេសថៃផង ទាបបំផុតចំនួន ១០ម៉ឺនដុល្លារអាមេរិក និងទទួលរ៉ាប់រងលើជំងឺកូវីដ១៩។
២៖ ពេលធ្វើដំណើរដល់ប្រទេសថៃ
*អ្នកដំណើរត្រូវបង្ហាញលិខិតបញ្ជាក់ទាំងពីរទៅកាន់មន្ត្រីត្រួតពិនិត្យជំងឺឆ្លង៖ សំបុត្រពេទ្យ/គោលការណ៍ធានារ៉ាប់រងសុខភាព និងបំពេញបែបបទ T.8 Form ឬ AOT Airport of Thailand ដែលបានចែកជូននៅលើយន្តហោះ ។
*អាចមានលក្ខខណ្ឌដាក់នៅឯកោ នៅដាច់ដោយឡែក ស្ថិតក្រោមការឃ្លាំមើល ឬវិធានការនានាសម្រាប់បង្ការ និងត្រួតពិនិត្យជំងឺឆ្លងនេះ។
សូមអាននូវសេចក្តីជូនដំណឹង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃទាំងដូចខាងក្រោម៖


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print