ក្រោយមិនមានករណីឆ្លងថ្មី ចិនត្រៀមទៅជួយប្រទេសជុំវិញពិភពលោក ដើម្បីកម្ចាត់កូវីដ-១៩

ចែករំលែក៖

ប្រទេសចិន៖ ចិនគឺជាប្រទេស ផ្ទុះវីរុសកូវីដ-១៩ មុនគេ ហើយចិនក៏បានទប់ស្កាត់អ្នកឆ្លងដោយជោគជ័យមុនគេផងដែរ។ ក្នុងពេលដែលចិនឈានដល់កម្រិតកំពូលនៃវីរុស ប្រទេសជុំវិញពិភពលោក មិនបោះបង់ចិននោះឡើយ ហើយពេលនេះចិននឹង ជួយដល់ពិភពលោកក្នុងការកម្ចាត់កូវីដ-១៩វិញ។
សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនាបានផ្សាយថា៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា៖ ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្ដាប្រទេសទាំងអស់នៅលើ ពិភពលោក ក្នុងការបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវប្រធានាធិបតីចិនបានបញ្ជាក់ថា ៖ «ទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយរុស្ស៊ី និងបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក…ដើម្បីធានា និងការពារសុត្ថិភាពសុខភាពសាធារណៈសកល»។ លោកបន្ថែមថា៖‍ «ចិនមានជំនឿចិត្ត សមត្ថភាព និងមានភាពប្រាកដជាថានឹងអាចយកឈ្នះលើជំងឺរាតត្បាតសកល COVID-19»។
បច្ចុប្បន្នចិនមិនមានអ្នកឆ្លងម្នាក់ណាឡើយ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ។ ចំណែក អ្នកជាសះស្បើយបន្តកើនកើនដល់ ៧១,១៥០នាក់ហើយដោយក្នុង នោះ ៧៣០នាក់ទើបតែត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃទី១៩ខែមីនា។ ក៏ប៉ុន្តែទន្ទឹមគ្នា ករណីឆ្លងនាំចូលពីបរទេស ដូចជាកើនឡើងទៅវិញ មាន៣៩ករណី៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print