អ្នកនាំពាក្យរដ្ឋបាលរាជធានីសូមច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ខណ្ឌបឹងកេងកងនឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ខណ្ឌបឹងកេងកងនឹងបិទមិនអោយជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ ។
លោកម៉េត មាសភក្តី នាល្ងាចថ្ងៃទី២១ មិនានេះបានបានបញ្ជាក់យ៉ាងច្បាស់ថា ជុំវិញព័ត៌មានដែលថា មានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះ វាជាព័ត៌មានមិនមានការពិតនោះទេ។
លោកម៉េត មាសភក្តី បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញមិនមានហេតុផល បិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនោះទេ ។
ការបញ្ជាក់របស់លោកម៉េត មាសភក្តីបែបនេះគឺក្រោយពីមានការ ផ្សព្វផ្សាយនូវព័ត៌មានតាមប្រព័ន្ធសង្គមមួយចំនួនដែលមិនមានការពិតថា មានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះ ក្រោយពីមានការរីករាលដាលនៃ ជំងឺ វីរុសកូវីដ ១៩ (COVID-19) ។ចំពោះព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការច្រើនចោលទាំងស្រុង។
លោក បានមានប្រសាសន៍បញ្ជាក់ទៀតថា កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញដូចជា ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញការបង្ការទប់ស្កាត់នៃជម្ងឺនេះ ដោយបានដាក់នូវវិធានការបង្ការនិងទប់ស្កាត់នូវជំងឺនេះជាច្រើនផងដែរ។
លោកបញ្ជាក់បន្ថែមថា ចំពោះអ្នកដែលបំពុលនូវព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់នេះ រដ្ឋបាលរាជធានីភ្នំពេញក៏បាននិងកំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លួនចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print