បន្ទាប់ពីស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយ កម្ពុជា រកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់ថ្មីបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅមុននេះបន្តិច គឺ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ៖ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា៖ ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសនេះ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។
សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម៖


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print