ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ចោមចៅ បានទទួលអំណោយរបស់ភាគីមិត្តចិន ជាសម្ភារៈពេទ្យ ។ ក្នុងពិធីប្រគល់មានវត្តមាន លោកមេបញ្ជាការ កងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកវរសេនីយ៍ឯកពិសេស ចាង ធិរិនប្រធានក្រុមការងារ ដឹកនាំសមយុទ្ធនាគមាស នៃកងទ័ពរំដោះប្រជាជនចិន ដើម្បីរួមចំណែកទប់ទល់ជាមួយកូវីដ ១៩ ដល់នាយទាហាន ពលទាហាន។
លោកមេបញ្ជាការកងពលតូចលេខ៧០ មានប្រសាសន៍ថ្លែងអំណរគុណបំផុតចំពោះមិត្តចិន ដែលប្រគល់សម្ភារៈ និងថ្នាំពេទ្យមួយ ចំនួនជូនកងពល នេះអាចបញ្ជាក់បានថាមិត្តចិនតែងតែគិតគូរ និងព្រួយបារម្ភអំពីសុខភាពកងទ័ពកម្ពុជាជានិច្ច ទោះបីក្នុងកាលៈទេសៈណា ក៏ដោយ។ ពិធីនេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ ទំនង រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពដែលមានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ក្រោមពាក្យ “ស្លោកជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”៕
ដោយ៖ សហការី