អង្គភាពកងពលតូចលេខ៧០ ទទួលបានអំណោយរបស់ភាគីមិត្តចិន ជាសម្ភារៈពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី​២៣ ខែមីនា​ ឆ្នាំ​២០២០ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ចោមចៅ បានទទួលអំណោយរបស់ភាគីមិត្តចិន ជាសម្ភារៈពេទ្យ ។ ក្នុងពិធីប្រគល់មានវត្តមាន លោកមេបញ្ជាការ កងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ និងលោកវរសេនីយ៍ឯកពិសេស ចាង ធិរិនប្រធានក្រុមការងារ ដឹកនាំសមយុទ្ធនាគមាស​ នៃកងទ័ពរំដោះប្រជាជនចិន ដើម្បីរួមចំណែកទប់ទល់ជាមួយកូវីដ ១៩ ដល់នាយទាហាន ពលទាហាន។
លោកមេបញ្ជាការកងពលតូចលេខ៧០ មានប្រសាសន៍ថ្លែងអំណរគុណបំផុតចំពោះ​មិត្តចិន ដែលប្រគល់សម្ភារៈ និងថ្នាំពេទ្យមួយ ចំនួនជូនកងពល នេះអាចបញ្ជាក់បានថាមិត្តចិនតែងតែគិតគូរ និងព្រួយបារម្ភអំពីសុខភាពកងទ័ពកម្ពុជាជានិច្ច ទោះបីក្នុងកាលៈទេសៈណា ក៏ដោយ។ ពិធី​នេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ ទំនង រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពដែលមានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ក្រោមពាក្យ “ស្លោកជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print