ប្រជាពលដ្ឋគាំទ្រ ខណៈសម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ ជឿជាក់យ៉ាងមុតមាំថាកម្ពុជា នឹងយកឈ្នះលើជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្តមុតមាំថា កម្ពុជានឹងយកឈ្នះលើជំងឺកូវីដ១៩នេះ តាមរយៈការរួបរួមគ្នាប្រយុទ្ធ និងការពារពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ បើទោះបីជាជំងឺកូវីដ១៩ (COVID-19) បាននិងកំពុងកើតមានរាល់ថ្ងៃនៅកម្ពុជាយ៉ាងណាក្តី តែ
ជំងឺកូវីដ១៩ដែលបានកើតមាននៅកម្ពុជាកាលពីខែមករាមកនោះ មកដល់ពេលបច្ចុប្បន្នបានរីកសាយភាយទៅកាន់ដែនដី១៣រាជធានី-ខេត្ត ហើយមនុស្សសរុប ៩៣នាក់ បានឆ្លងមេរោគនេះ។

ក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ចំនួន ៤២២នាក់នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចបានបញ្ជាក់ថា៖ អ្នកឆ្លងនេះមានពលរដ្ឋខ្មែរ ៣៥នាក់ ក្រៅពីនោះជាជនបរទេសមានដូចជា ចិន បារាំង អង់គ្លេស អាមេរិក ប៊ែលហ្ស៉ិក កាណាដា និងម៉ាឡេស៊ី។ ក្នុងចំណោមអ្នកឆ្លង ៩៣នាក់នេះ បានព្យាបាលឱ្យជាសះស្បើយចំនួន ៦នាក់ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេស ព្រមទាំងជនជាតិខ្មែរ ៤នាក់។
សម្តេចតេជោ ហ៊ុន សែន នៅតែជាមេដឹកនាំដ៏មានការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ដោយសម្តេចបានបង្ហាញគោលការណ៍ចំនួន៣ ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលសម្តេចចាត់ទុកជាសត្រូវគ្មានស្រមោលនេះ។

សម្តេចគូសបញ្ជាក់ថា៖ គោលការណ៍ទាំង៣នេះ រួមមាន៖ ការប្រឹងប្រែងទប់ស្កាត់កុំជំងឺឆ្លងបន្តពីក្រៅប្រទេស ប្រឹងប្រែងទប់ស្កាត់កុំឱ្យឆ្លងរាលដាលបន្ត និងត្រូវប្រឹងប្រែងព្យាបាលអ្នកដែលឆ្លងឱ្យជាកុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។
ដើម្បីសម្រេចបានគោលការណ៍ទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់បង្កើនការត្រួតពិនិត្យនៅតាមព្រលានយន្តហោះ ហើយបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋពីវិធានរក្សាអនាម័យ និងបង្ការជំងឺកូវីដ១៩ តាមសាររបស់ក្រសួងសុខាភិបាល។
បន្ថែមពីលើនេះ ដើម្បីធានាដល់ការព្យាបាលអ្នកបានកើតជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលបានបញ្ចេញកម្លាំងគ្រូពេទ្យរហូតដល់ទៅ៤ផ្នែករួមមាន៖ ពេទ្យរដ្ឋ ពេទ្យយោធា ពេទ្យនគរបាល និងពេទ្យស្ម័គ្រចិត្ត។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបញ្ជាទិញគ្រប់សម្ភារៈ បរិក្ខារបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩ដោយឥតលក្ខខណ្ឌ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធជំងឺដែលពិភពលោកខ្លាចរអានេះ។

សូមបញ្ជាក់ថា គ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលត្រូវបានជ្រើសរើស ដើម្បីធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ មានចំនួន៤២២នាក់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាមួយថ្ងៃ៤ម៉ឺនរៀលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់នេះ។ ក្នុងមួយខែសម្តេចតេជោ ចំណាយជាង ៥០ម៉ឺនដុល្លារសម្រាប់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាណាព្យាបាលរបស់ពួកគេ ដែលបានចូលរួមក្នុងបេសកកម្មប្រយុទ្ធជំងឺកូវីដ១៩។
ទោះបីមានវិធានការខាងលើនេះយ៉ាងណាក្តី តែការប្រយុទ្ធនឹងជំងឺកូវីដមិនអាចទទួលបានជោគជ័យនោះឡើយ បើខ្វះការចូលរួមពីប្រជាពលរដ្ឋនោះ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តន៍នូវវិធានអនាម័យទាំងឡាយ ដែលក្រសួងសុខាភិបាលបានណែនាំ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print