ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូWelink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ។
លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះតាមរយៈប្រព័ន្ធកិច្ចប្រជុំវីឌីអូWelinkរបស់ក្រុមហ៊ុនHUAWEI ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានភ្ជាប់ទំនាក់ទំនងជាមួយផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិនដោយជោគជ័យ នេះបានរួមចំណែកជាកម្លាំងមួយនៃក្រុមហ៊ុនHUAWEIក្នុងកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។ ស្ថិតក្នុងស្ថានភាពដែលបណ្តាប្រទេសលើពិភពលោកទទួលរងការយាយីពីជម្ងឺវីរុសCOVID-19នាពេលបច្ចុប្បន្ននេះ ការលើកម្ពស់អាត្រាប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឺងជម្ងឺវីរុសដោយតាមរយៈបច្ចេកវិទ្យាជឿនលឿន ត្រូវបានក្លាយជាវីធីសាស្រ្តជម្រើសដំបូងគេបង្អស់ សម្រាប់បណ្តាប្រទេសលើសកលលោក។
លោកបន្តទៀតថា ជាកិច្ចបន្ទាប់ ក្រុមហ៊ុនHUAWEIក្នុងប្រទេសកម្ពុជា នឹងសហការជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការផ្តល់ជាបណ្តាញ5G wireless broadbandជូនដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលព្យាបាលក្នុងសហគមន៍ និងស្ថាប័នផ្សេងទៀត ដើម្បីផ្តល់ជាបណ្តាញអ៊ីធើណេតដែលមានល្បឿនលឿនសម្រាប់ទំនាក់ទំនងជាមួយនឹងអ្នកខាងក្រៅ។ ផ្អែកលើប្រព័ន្ធប្រជុំវីឌីអូCloudlinkរបស់ក្រុមហ៊ុនHUAWEI អាចសម្រេចបានការទំនាក់ទំនងយ៉ាងជាក់ស្តែងជូនដល់ក្រសួងសុខាភិបាល, កន្លែងកំណត់ព្យាបាលជម្ងឺវីរុសCOVID-19ក្នុងរាជធានីភ្នំពេញ, មជ្ឈមណ្ឌលព្យាបាលជម្ងឺតាមបណ្តា២៥ខេត្តក្រុង និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ផ្តល់ការពិនិត្យវិនិច្ឆ័យជម្ងឺជូនដល់អ្នកផ្ទុកមេរោគ និងអ្នកជម្ងឺដោយតាមវិធីសាស្រ្តពិគ្រោះយោបល់ពីចម្ងាយ។ ប្រើបច្ចេកវិទ្យាAIគាំទ្រដល់ការពិនិត្យយ៉ាងឆាប់រហ័សជូនដល់មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ប្រើទិន្នន័យ(DATA) និងបច្ចេកវិទ្យាAI ដើម្បីលើកកម្ពស់អាត្រាប្រសិទ្ធភាពក្នុងការពិនិត្យ និងធ្វើតេស្តជំហានដំបូងជូនដល់អ្នកផ្ទុះជម្ងឺសម្រាប់ការវិនិច្ឆ័យ និងពិនិត្យរកយ៉ាងទាន់ពេលវេលាជូនដល់អ្នកផ្ទុះជម្ងឺវីរុសCOVID-19។
3月25日,中国援柬抗疫医疗专家组在金边华为技术(柬埔寨)有限公司的创新合作中心,通过Welink视频通讯系统同中国广西疫情防控指挥部进行了第一次视频工作会议。
华为柬埔寨公司总经理姚育亚表示, 今天通过华为的Welink视频会议系统,实现了中国援柬抗疫医疗专家组与广西疫情防控指挥部的互联,为柬埔寨抗疫工作贡献华为的一份力量,在当前全球疫情肆意的情况下,通过高科技手段协助抗疫,提升抗疫效率已成为全球各国的首选方案。
姚表示,下一步,华为柬埔寨公司将和政府、伙伴一起为卫生部、柬苏医院、社区医疗中心等地提供5G无线宽带网络覆盖,提供超高速网络,打通对外交流的通路;基于华为云的Cloudlink视频会议系统,可高效安全地实现卫生部、金边定点收治医院、25个省份医疗中心、中国医院的抗疫专家的实时互联,通过远程会商的方式为患者和病人提供诊断。用AI技术支持医院和医生快速诊断,利用大数据和AI技术,提高患者前期诊断和检测效率,快速甄别和筛查患者。៕
ដោយ៖ សហការី