ភ្នំពេញ៖ ថៅកែរោងពុម្ពម្នាក់ដែលលែងលះប្រពន្ធដើមហើយយកក្មេងស្រីជាអនីតិជនទៅនៅជាមួយដើម្បីអោយមើលថែកូន និងឪពុកចាស់នោះ បែរជាប្រព្រិត្តអំពើមិនគប្បី ចាប់រំលោភក្មេង ស្រីអ្នកបំរើនៅក្នុងបន្ទប់ បានសម្រេច ដោយឡែក សមត្ថកិច្ចប៉ុស្តិ៍ និង ខណ្ឌបាន ព្យាយាមលាក់ លៀមព័ត៌មាននេះ ព្រោះមានអ្នករត់ការដើម្បីបញ្ចប់រឿងដែលជាបទល្មើសឧក្រិដ្ឋ ។
ករណីចាប់រំលោភក្មេងស្រីបំរើ ក្នុង ផ្ទះនិងជាអនីតិជននេះបានកើតឡើងនៅចន្លោះវេលាម៉ោង២ទៅម៉ោង៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខ៥៦៧៨ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ក្មេងស្រីរងគ្រោះឈ្មោះ ស.អ.ស.ល អាយុ១៥ឆ្នាំ ជាអ្នកបំរើនៅក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះប៊ុត ច័ន្ទរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាថៅកែ រោងពុម្ពឯកជន មានទីលំ នៅផ្ទះលេខ៥៦៧៨ ភូមិអូរ អណ្តូង១ ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ ពីម្តាយនារីរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍ព្រែកប្រា ។ ពេលអ្នក យកពត៍មានសាកសួរពីករណីនេះ សមត្ថកិច្ចប៉ុស្តិ៍និងខណ្ឌ ឆ្លើយលាកលៀម ព្រោះមាន អ្នករត់ ការអោយរួចផុតពីការ ចោទប្រកាន់ដោយរៀបចំសំណុំរឿងតាំងពីក្រោមរហូតដល់តុលាការ ដោយសារជនសង្ស័យជាអ្នកមានទ្រព្យតែចរឹតអន់ ។
ប្រភពពត៍មានពីនគរបាល ប៉ុស្តិ៍ព្រែកប្រាបានអោយដឹងថា ជនសង្ស័យជាថៅកែ បោះពុម្ព ហើយបានលែងលះ ជាមួយប្រពន្ធដើម៤-៥ខែមកហើយ ។ ដោយគ្មានអ្នកថែ មើលកូនព្រោះជាប់រកស៊ី ជនសង្ស័យបានយកក្មេងស្រីរងគ្រោះមកនៅផ្ទះជាមួយដើម្បីមើលកូននិងមើលឪពុកដែលមានជំងឺ ។ នៅយប់កើតហេតុ ក្មេងស្រីរងគ្រោះបានចូលដេកក្នុងបន្ទប់មើលកូនអោយថៅកែរបស់ខ្លួនដែលជាជនសង្ស័យ ។ ស្រាប់តែនៅវេលាទាប ភ្លឺជនសង្ស័យបានមកពីផឹកស៊ីនៅខាងក្រៅចូលមកផ្ទះវិញ រួចក៍ចូលទៅក្នុងបន្ទប់ដេក ពេលនោះបានឃើញក្មេង ស្រីរងគ្រោះដេកនៅក្នុងបន្ទប់ជាមួយកូនរបស់ខ្លួន ។ ឃើញឱកាសល្អជនសង្ស័យបានចាប់រំលោកក្មេងស្រីអ្នកបំរើដែលជាអនីតិជន រហូតដល់បានសម្រេច ។
ប្រភពបន្តថា បន្ទាប់ពីចាប់រំ លោភហើយ ក្មេងស្រីរងគ្រោះ បានទូរស័ព្ឌទៅប្រាប់ម្តាយ ហើយម្តាយបានមកដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍ព្រែកប្រា ទើបសមត្ថកិច្ចហៅមកសាកសួរហើយឈានដល់ការឃាត់ខ្លួនតែម្តង ។
លោក តារា នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលព្រែកប្រាបានអោយដឹងថា បន្ទាប់ពីម្តាយក្មេង ស្រីរងគ្រោះមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចបានហៅជន សង្ស័យមកសាកសួរ ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចំពោះការប្តឹងចោទប្រកាន់ជនសង្ស័យថារំលោភបានសម្រេចនោះ..មិនដឹងទេ..សួរទៅខាងព្រហ្មទណ្ឌខណ្ឌទៅ…!
ពាក់ព័ន្ធករណីនេះលោកម៉ៅ សឿត អធិការរងនគរ បាលខណ្ឌច្បារអំពៅទទួលការងាព្រហ្មទណ្ឌបានអោយដឹងថា ករណីនេះសុំចិត្តកុំសួរ ច្រើន ពេកនគរបាលព្រហ្ម ទណ្ឌបានត្រឹមតែធ្វើសំណុំរឿងបញ្ជូនទេ មិនទាន់ដឹងថា រំលោភបានសម្រេចឬយ៉ាងណានោះឡើយ…ព្រោះនារីរងគ្រោះត្រូវបានបញ្ជូនទៅអោយគ្រូពេទ្យធ្វើកោសល្យវិច្ឆ័យមិនទាន់ចេញលទ្ធផលនៅឡើយ ចំណែកជនសង្ស័យបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃច័ន្ទនេះ ចំពោះការចោទប្រកាន់ យ៉ាងណានោះស្ថិតនៅលើចំណាត់ការរបស់តុលាការ បើ ចង់ដឹងសួរតុលាការទៅ….៕
ដោយ៖ សណ្តោស