បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​៣​ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាន់​ទី​២០

ចែករំលែក៖

​ភ្នំពេញ​៖​ កងពលតូច​ទ័ព​ពិសេស​ ឆត្រយោង​៩១១​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ បាន​ប្រារឰ​ពិធី​បិទ​វគ្គ​ ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេក​ ទេស​ឆត្រយោង​ជំនាន់​ទី​១៩​ បិទ​វគ្គ​បណ្ដុះ​ បណ្ដាល​បច្ចេកទេស​ជំនាញ​ប្រឆាំង​ភេរវ​ កម្ម​ជំនាន់​ទី​៣​ វគ្គ​បំប៉ន​ជំនាញ​បើកបរ​ និង​ជួសជុល​អូ​ប័​រ​ជំនាន់​ទី​១​ និង​បើក​វគ្គ​ បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ឆត្រ​ យោង​ជំនាន់​ទី​២០​ ក្រោម​វត្ដមាន​លោក​ នាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គ​ មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ (​ខ​.​ភ​.​ម​.)​ព្រមទាំង​មានការ​ចូលរួម​ពី​ មេបញ្ជាការ​ មេបញ្ជាការ​រង​ប្រភេទ​ ទ័ព​ជំនាញ​ជា​ច្រើន​រូប​ទៀត​ ។​

IMG_8645

​លោក​ឧត្ដមសេនីយ៍ឯក​ ចាប​ ភក្ដី​ នាយ​រង​សេនាធិការ​ចម្រុះ​ មេបញ្ជាការ​ កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ បាន​លើក​ឡើង​ពី​ដំណើរការ​ហ្វឹកហ្វឺន​ ជំនាញ​ឆ័​ត្រ​យោង​ជំនាន់​ទី​១៩​ ជំនាញ​ ប្រឆាំង​ភេរវកម្ម​ជំនាន់​ទី​៣​ ជំនាញ​បើក​ បរ​និង​ជួសជុល​អូ​ប័​រ​ជំនាន់​ទី​១​ ទទួល​បាន​ លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​ ដោយ​សិក្សា​ នៅ​បញ្ជាការដ្ឋាន​ផ្ទាល់​ និង​នៅ​ភូមិ​ សាស្ដ្រ​តំបន់​ភ្នំ​ វាលរាប​ទៅ​តាម​កម្ម​ វិធី​ខ្លឹមសារ​មេរៀន​នីមួយៗ​ព្រមទាំង​ធ្វើ​ លំ​ហាត់​លោតឆ័ត្រ​យោង​ជាក់ស្ដែង​នៅ​តំបន់​ក្ដាន់​រយ​វាយតម្លៃ​ពី​លទ្ធផល​ហ្វឹកហ្វឺន​ ។​ វគ្គ​ហ្វឹកហ្វឺន​នេះ​សម្រេច​ទៅ​បាន​ ក៏​អាស្រ័យ​ដោយ​បានការ​យកចិត្ដ​ទុក​ ដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ការ​ ពារ​ជាតិ​ អគ្គបញ្ជាការ​ខ​.​ភ​.​ម​.​ ពិសេស​ ការ​ជួយ​ឧបត្ថម្ភ​ពី​សម្ដេច​តេ​ជោ​ និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ដែល​តែងតែ​យក​ ចិត្ដ​ទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ​និង​ការ​ហ្វឹក​ ហ្វឺ​ន​របស់​ខ​.​ភ​.​ម​.​ ពិសេស​កងពលតូច​ ឆ័​ត្រ​យោង​៩១១​ ។​

​បន្ទាប់​ពី​ទស្សនាការ​លោតឆ័ត្រ​យោង​ របស់​កម្មសិក្សាការី​គណៈអធិបតី​ក៏​បាន​ ប្រគល់​ទង់​ជំនាញ​ និង​បំពាក់​សញ្ញា​ជំនាញ​ ដល់​កម្មសិក្សាការី​ទាំងអស់​ ។​ ក្នុង​នោះ​ ផង​ដែរ​តំណាង​កម្មសិក្សាការី​បាន​ធ្វើ​ សច្ចាប្រណិធាន​ចំពោះ​មុខ​អង្គពិធី​ដោយ​ បាន​ប្ដេជ្ញា​ស្មោះស្ម័គ្រ​ចំពោះ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ នៅ​ពេល​ទទួល​បទបញ្ជា​ ដែល​ថ្នាក់លើ​ប្រគល់​ជូន​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ប៉ុ​ល​ សា​រឿ​ន​ បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​ធំៗ​ របស់​កងពល​ឆ័​ត្រ​យោង​លេខ​៩១១​ទាំង​ នៅ​សមរភូមិ​មុខ​ និង​សមរភូមិ​ក្រោយ​។​ កងពល​បាន​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​ហ្វឹក​ ហ្វឺ​ន​បង្កើន​សមត្ថភាព​ដល់​នាយ​និង​ពល​ ទាហាន​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​ ថែម​ទៀត​ ។​

​ក្នុង​នោះ​ផង​ដែរ​លោកនាយ​ឧត្ដម​ សេនីយ៍​ក៏​បាន​ក្រើនរំលឹក​ដល់​កម្មសិក្សា​ ការី​ទាំងអស់​ត្រូវ​បន្ដ​ពង្រីក​ស្នាដៃ​ថ្មីៗ​ ថែម​ទៀត​ក្នុង​នោះ​ត្រូវ​យកចិត្ដទុកដាក់​ នូវ​ប្រការ​៣​យ៉ាង​ ទី​១-​កត្ដា​មនុស្ស​ កង​ ទ័ព​ឆ័​ត្រ​យោង​ ឬ​កងទ័ព​ជំនាញ​ឆ័​ត្រ​ យោង​ត្រូវ​មាន​វិន័យ​ សេចក្ដី​ថ្លៃថ្នូ​ អត្ដ​ ចរិត​ សីលធម៌​ស្អាតស្អំ​ មាន​មនសិការ​ ស្នេហា​ជាតិ​ ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​ ។​ ទី​២-​កត្ដា​ ជំនាញ​ហ្វឹកហ្វឺន​រៀនសូត្រ​ ត្រូវ​ម៉ឺងម៉ាត់​ ហ្មត់ចត់​បំផុត​ ទាំង​ទ្រឹស្ដី​និង​ការ​អនុវត្ដ​ ជាក់ស្ដែង​ ពិសេស​ត្រូវ​មាន​លក្ខណៈ​ សម្បត្ដិ​គ្រប់គ្រាន់​ សុខភាព​ល្អ​ កាយ​ សម្បទា​មាំមួន​ ស្មារតី​អង់អាច​ក្លាហាន​។​ ទី​៣-​កត្ដា​ជោគជ័យ​ ភារកិច្ច​របស់​កង​ ទ័ព​ឆ័​ត្រ​យោង​មាន​វិសាលភាព​សហ​ ប្រតិបត្ដិការ​ និង​ប្រតិបត្ដិការ​ជាមួយ​ កងទ័ពអាកាស​ជា​កម្លាំង​អន្ដរាគមន៍​ ពិសេស​និង​រហ័ស​បំផុត​ ៕​

IMG_8659

...

ដោយ៖​ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print