ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ត្រូវ​ថៅកែ​រោង​ពុម្ព​ចាប់រំលោភ​នៅ​ក្នុងផ្ទះ​ សមត្ថកិច្ច​លាក់​ពត៍​មាន​

ចែករំលែក៖

​ភ្នំពេញ​៖ ​ថៅកែ​រោង​ពុម្ព​ម្នាក់​ដែល​លែងលះ​ប្រពន្ធដើម​ហើយ​យក​ក្មេង​ស្រី​ជា​អនីតិជន​ទៅ​នៅ​ជាមួយ​ដើម្បី​អោយ​មើលថែ​កូន​ និង​ឪពុក​ចាស់​នោះ​ បែរជា​ប្រ​ព្រិ​ត្ត​អំពើ​មិន​គប្បី​ ចាប់រំលោភ​ក្មេង​ ស្រី​អ្នកបំរើ​នៅ​ក្នុង​បន្ទប់​ បាន​សម្រេច​ ដោយឡែក​ សមត្ថកិច្ច​ប៉ុស្តិ៍​ និង​ ខណ្ឌ​បាន​ ព្យាយាម​លាក់​ លៀម​ព័ត៌មាន​នេះ​ ព្រោះ​មាន​អ្នក​រត់ការ​ដើម្បី​បញ្ចប់រឿង​ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ ។​

IMG-20160111-WA0053

​ករណី​ចាប់រំលោភ​ក្មេង​ស្រី​បំរើ​ ក្នុង​ ផ្ទះ​និង​ជា​អនីតិជន​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​២​ទៅ​ម៉ោង​៣​ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្នុងផ្ទះ​លេខ​៥៦៧៨​ ភូមិ​អូរ​អណ្តូង​១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ស​.​អ​.​ស​.​ល​ អាយុ​១៥​ឆ្នាំ​ ជា​អ្នកបំរើ​នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ​ប៊ុត​ ច័ន្ទ​រ៉ា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ជា​ថៅកែ​ រោង​ពុម្ព​ឯកជន​ មាន​ទី​លំ​ នៅផ្ទះ​លេខ​៥៦៧៨​ ភូមិ​អូរ​ អណ្តូង​១​ ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ ពី​ម្តាយ​នារី​រង​គ្រោះ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែក​ប្រា​ ។​ ពេល​អ្នក​ យក​ពត៍​មាន​សាកសួរ​ពី​ករណី​នេះ​ សមត្ថកិច្ច​ប៉ុស្តិ៍​និង​ខណ្ឌ​ ឆ្លើយ​លាកលៀម​ ព្រោះ​មាន​ អ្នក​រត់​ ការ​អោយ​រួច​ផុត​ពី​ការ​ ចោទប្រកាន់​ដោយ​រៀបចំ​សំណុំរឿង​តាំងពី​ក្រោម​រហូត​ដល់​តុលាការ​ ដោយសារ​ជនសង្ស័យ​ជា​អ្នកមាន​ទ្រព្យ​តែ​ច​រឹត​អន់​ ។​

​ប្រភព​ពត៍​មាន​ពី​នគរបាល​ ប៉ុស្តិ៍​ព្រែក​ប្រា​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ជា​ថៅកែ​ បោះពុម្ព​ ហើយ​បាន​លែងលះ​ ជាមួយ​ប្រពន្ធដើម​៤-៥​ខែ​មក​ហើយ​ ។​ ដោយ​គ្មាន​អ្នក​ថែ​ មើល​កូន​ព្រោះ​ជាប់​រកស៊ី​ ជនសង្ស័យ​បាន​យក​ក្មេង​ស្រី​រង​គ្រោះ​មក​នៅផ្ទះ​ជាមួយ​ដើម្បី​មើល​កូន​និង​មើល​ឪពុក​ដែល​មាន​ជំងឺ​ ។​ នៅ​យប់​កើតហេតុ​ ក្មេង​ស្រី​រង​គ្រោះ​បាន​ចូល​ដេក​ក្នុង​បន្ទប់​មើល​កូន​អោយ​ថៅកែ​របស់​ខ្លួន​ដែល​ជា​ជនសង្ស័យ​ ។​ ស្រាប់តែ​នៅ​វេលា​ទាប​ ភ្លឺ​ជនសង្ស័យ​បាន​មក​ពី​ផឹកស៊ី​នៅ​ខាងក្រៅ​ចូល​មក​ផ្ទះ​វិញ​ រួច​ក៍​ចូល​ទៅ​ក្នុង​បន្ទប់ដេក​ ពេល​នោះ​បានឃើញ​ក្មេង​ ស្រី​រង​គ្រោះ​ដេក​នៅ​ក្នុង​បន្ទប់​ជាមួយ​កូន​របស់​ខ្លួន​ ។​ ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​ចាប់​រំលោក​ក្មេង​ស្រី​អ្នកបំរើ​ដែល​ជា​អនីតិជន​ រហូត​ដល់​បាន​សម្រេច​ ។​

​ប្រភព​បន្ត​ថា​ បន្ទាប់​ពី​ចាប់​រំ​ លោភ​ហើយ​ ក្មេង​ស្រី​រង​គ្រោះ​ បាន​ទូរ​ស័​ព្ឌ​ទៅ​ប្រាប់​ម្តាយ​ ហើយ​ម្តាយ​បាន​មក​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​ព្រែក​ប្រា​ ទើប​សមត្ថកិច្ច​ហៅ​មក​សាកសួរ​ហើយ​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង​ ។​

​លោក​ តារា​ នាយ​ប៉ុស្តិ៍​នគរ​ បាល​រដ្ឋបាល​ព្រែក​ប្រា​បានអោយ​ដឹង​ថា​ បន្ទាប់​ពី​ម្តាយ​ក្មេង​ ស្រី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ សមត្ថកិច្ច​បាន​ហៅ​ជន​ សង្ស័យ​មក​សាកសួរ​ ហើយ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ចំពោះ​ការ​ប្តឹង​ចោទប្រកាន់​ជនសង្ស័យ​ថា​រំលោភ​បាន​សម្រេច​នោះ​..​មិនដឹង​ទេ​..​សួរ​ទៅ​ខាង​ព្រហ្មទណ្ឌ​ខណ្ឌ​ទៅ​…!

​ពាក់ព័ន្ធ​ករណី​នេះ​លោក​ម៉ៅ​ សឿ​ត​ អធិការរង​នគរ​ បាល​ខណ្ឌ​ច្បារ​អំពៅ​ទទួល​ការងា​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា​ ករណី​នេះ​សុំ​ចិត្ត​កុំ​សួរ​ ច្រើន​ ពេក​នគរបាល​ព្រហ្ម​ ទណ្ឌ​បាន​ត្រឹមតែ​ធ្វើ​សំណុំរឿង​បញ្ជូន​ទេ​ មិន​ទាន់​ដឹង​ថា​ រំលោភ​បាន​សម្រេច​ឬ​យ៉ាងណា​នោះ​ឡើយ​…​ព្រោះ​នារី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​អោយ​គ្រូពេទ្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​មិន​ទាន់​ចេញ​លទ្ធផល​នៅឡើយ​ ចំណែក​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ចំពោះ​ការ​ចោទប្រកាន់​ យ៉ាងណា​នោះ​ស្ថិត​នៅ​លើ​ចំណាត់ការ​របស់​តុលាការ​ បើ​ ចង់​ដឹង​សួរ​តុលាការ​ទៅ​….៕​

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print