ចាប់ប្អូនស្រីជីដូនមួយរំលោភជាច្រើនដងរួចគេចខ្លួនបាត់ ពេលនេះបងប្អូនកំពុងរស់នៅជាមួយជីដូនចាស់ជរាក្នុងស្ថានភាពជីវភាពក្រលំបាក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កុមារីរងគ្រោះដោយសារការចាប់រំលោភពីបងប្រុសជីដូនមួយ រួមនឹងបងប្អូនចំនួន៣នាក់ទៀតកំពុងរស់នៅជាមួយជីដូនចាស់ជរាម្នាក់ក្នុងស្ថានភាពជីវភាពក្រលំបាកពេលនេះបានលើកដៃសំពះសុំអាជ្ញាធរជួយអន្តរាគមន៍ និងជួយដោយក្តីអាណិតអាសូសម្រាប់ការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផង ។ គ្រួសារមួយនេះរស់នៅភូមិដំណាក់អំពិល ឃុំក្រាំស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

z1

ជីដូនចាស់ជរាដែលកុមារទាំងនេះរស់នៅជាមួយនោះមានឈ្មោះតៃ អាយុ៧៥ឆ្នាំ លោកយាយបានរៀបរាប់អោយដឹងថា បច្ចប្បន្ននេះដោយទទួលបន្ទុកចិញ្ចឹមមើលចៅប្រុសស្រីចំនួន៤នាក់ ។ គាត់បានប្រាប់ទៀតថា ឪពុកម្តាយរបស់ ក្មេងស្រីប្រុសទាំង៤នាក់នេះ បានទៅធ្វើការនៅប្រទេសថៃអស់ហើយ កាលពីដំបូងឪពុកម្តាយរបស់ក្មេងទាំង៤នាក់នេះ តែងតែបានផ្ញើលុយខ្លះគ្រាន់ចិញ្ចឹមចៅៗដែរ តែមួយរយៈពេលចុងក្រោយនេះលុយក៍មិនឃើញផ្ញើមក ហើយដំណឹងបានបាត់សូន្យឈឹងតែម្តង ធ្វើអោយគាត់ជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារមួយថ្ងៃៗកាន់តែយ៉ាប់ទៅៗ ។

សព្វថ្ងៃនេះបានចៅប្រុសច្បងឈ្មោះ សាយ សុភ័ត្រា អាយុ១៤ឆ្នាំ និង ចៅប្រុសបន្ទាប់ ឈ្មោះ សាយ ស៊ីម អាយុ១២ឆ្នាំ ទំនេរមកពីរៀនសូត្រ រូបគេទាំងពីរនាក់បានទៅស៊ីឈ្នួលដឹកកណ្តាប់ ច្រូតស្រូវ និងលីសែងឈើអោយគេ ដើម្បីយកប្រាក់មកអោយគាត់ទិញអង្ករ និងម្ហូប ។

ក្រៅពីជីវភាពក្រលំបាកលោកយាយបានប្រាប់អំពីជីវិតដ៏សោកសៅមួយទៀត ដែលកើតឡើងចំពោះជីវិតចៅស្រីរបស់គាត់ ដែលត្រូវចៅប្រុសម្នាក់ទៀតឈ្មោះ ឈិនខុម អាយុ៣៤ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយរបស់ចៅស្រីរគាត់ បានលួចធ្វើសកម្មភាពចាប់រំលោភជាច្រើនដង ហើយបានរត់គេចខ្លួនបាត់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ ពេលដែលរឿងនេះបែកការណ៍ ។

ហើយករណីលោកយាយបានស្នើសុំអោយអាជ្ញាធរមេត្តាជួយអន្តរាគមន៍ ដើម្បីតាមចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពដ៍ស្មោគគ្រោកចាប់រំលោក មកលើចៅស្រីរបស់គាត់ដែលទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ  ។​

ពាក់ព័ន្ធនឹងករណីរំលោភនេះ អធិការនគរបាលស្រុកទឹកផុសបាន បញ្ជូនសំណុំរឿងនេះទៅ ស្នងការដ្ឋាននគរបាលខេត្ត និងដល់តុលាការខេត្ត ដើម្បីស្វែងរកការចាប់ខ្លួនជនសង្ស័យ ប៉ុន្តែនៅពេលនេះជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ៕

...

ដោយ៖ ចន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print