​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ស្ងើចសរសើរ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន​ មានចិត្ដ​ក្លាហាន​

ចែករំលែក៖

​ក្រោយ​ការ​ប្រកាស​សាកល្បង​គ្រាប់​ បែក​បរមាណូ​ប្រកបដោយ​ជោគជ័យ​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​ហើយ​បាន​ជំរុញ​ឱ្យ​លោក​គី​ម​ ជុង​អ៊ុ​ន​ បញ្ចប់​ជា​បន្ទាន់​នូវ​កម្មវិធី​បរមា​ ណូ​របស់​ខ្លួន​ ។​ ប៉ុន្ដែ​បេក្ខភាព​ប្រ​ធានា​ ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ ស្ងើចសរសើរ​លោក​គី​ម​ ជុង​អ៊ុ​ន​ថា​ ជា​ បុគ្គល​មាន​សមត្ថភាព​ ។​ នេះ​ជា​លើក​ទី​ មួយ​ហើយ​ដែល​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​កសរ​សើ​ពី​ចិត្ដ​ក្លាហាន​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ ។​

kim-jong-un-donald-trump

​នៅ​ក្នុង​សន្និសីទ​ការ​សែត​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ បេក្ខភាព​ប្រធានាធិបតី​ អា​មេ​រិ​កមក​ពី​គណបក្ស​សាធារណរដ្ឋ​ លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជាក់​ថា​ លោក​ គោរព​ដល់​ការ​សម្រេចចិត្ដ​មិន​មានការ​ស្ទាក់ស្ទើរ​ក្នុង​នាម​ជា​មេដឹកនាំ​មួយ​រូប​សម្រាប់​ទប់ទល់​នឹង​សត្រូវ​របស់​ខ្លួន​ ។​ លោក​គី​ម​ ជុង​អ៊ុ​ន​ ពិតជា​មេដឹកនាំ​ដ៏​ ពិតប្រាកដ​។​

​លោក​ដូ​ណា​ល់​ត្រាំ​បញ្ជាក់​ទៀត​ថា​ កម្លាំង​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ ពេល​ ដែល​សម្រេច​អ្វីមួយ​គឺជា​រឿង​ដ៏​លំបាក​ ដោយសារ​តែ​លោក​នៅ​ក្មេង​ដូច​ជា​ការ​សម្លាប់​មេទ័ព​ជាន់ខ្ពស់​ក្នុង​នោះ​មាន​ទាំង​ឪពុកមា​របស់​លោក​ផង​ដែរ​ ។​

​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​មាន​ទំនុកចិត្ដ​ លើ​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ មាន​មនុស្ស​ វ័យក្មេង​ប៉ុន្មាន​នាក់​ដែល​ឡើង​កាន់​អំណាច​ ដឹកនាំ​ប្រទេស​មួយ​ពេល​មាន​អាយុ​ទើប​ តែ​២៥​ឆ្នាំ​ហើយ​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​មេទ័ព​ដែល​មាន​អំណាច​ជា​ច្រើន​រូប​។​ ប្រសិនបើ​លោក​គី​ម​ ជុង​អ៊ុ​ន​ គ្មាន​ភាព​ រឹង​មាំ​នោះ​លោក​ប្រាកដជា​ស្ថិត​នៅ​ក្រោម​ អំណាច​របស់​មន្ដ្រីជាន់ខ្ពស់​នៅ​កូរ៉េ​ខាង​ ជើង​ជា​មិន​ខាន​ដែល​មាន​បទ​ពិសោធ​ ដឹកនាំ​នយោបាយ​ជា​ច្រើន​ទស​វត្ស​។​ ពិត​ ជា​កម្រ​មាន​មេដឹកនាំ​វ័យក្មេង​ណា​ធ្វើ​បាន​ ដូច​លោក​គី​ម​ ជុង​អ៊ុ​ន​ នោះ​ឡើយ​។​

​សកម្មភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ ជើង​គឺ​ចង់​បង្ហាញ​ឱ្យ​សត្រូវ​បានដឹង​ច្បាស់​ថា​ខ្លួន​ពិតជា​មាន​គ្រាប់បែកបរមាណូ​ សម្រាប់​ការពារ​ខ្លួន​។​ លោក​ដូ​ណា​ល់​ ត្រាំ​បញ្ជាក់​ថា​ អា​មេ​រិ​ក​មិន​អាច​លេង​ សើច​ជាមួយ​កូរ៉េ​ខាងជើង​បាន​ឡើយ​ ប្រទេស​នេះ​ពិតជា​មាន​មី​ស៊ី​ល​ឆ្លង​ទ្វីប​ និង​គ្រាប់បែកបរមាណូ​ប្រាកដ​មែន​។​

​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ លោក​ ដូ​ណា​ល់​ត្រាំ​ធ្លាប់​បាន​ហៅ​លោក​គី​ម​ ជុង​អ៊ុ​ន​ថា​ ជា​វិ​រៈ​ជន​ ក្រោយ​ពេល​ ដែល​លោក​គី​ម​ ជុង​អ៊ុ​ន​ និង​កូរ៉េ​ខាងត្បូង​ បន្ដ​រក្សា​សន្ដិសុខ​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​ ដែន​បន្ដ​ទៀត​ ៕​

trasd

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print