​មន្ដ្រី​បរិស្ថាន​ខេត្ដ​ព្រះ​សីហ​នុ​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​មាន​ មុខងារ​ជាទី​ប្រឹក្សា​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្ដឹង​កម្លាំង​នគរបាល​ ខណ្ឌដូនពេញ​ឱ្យ​ឃាត់ខ្លួន​មន្ដ្រី​បរិស្ថាន​ នៅ​ខេត្ដ​ព្រះ​សីហ​នុ​ម្នាក់​ពី​បទ​ប្រើប្រាស់​ ស្លាក​លេខ​រថយន្ដ​ក្លែងក្លាយ​បន្ទាប់​ពី​ស្លាក​ លេខ​រថយន្ដ​របស់​គាត់​ត្រូវ​ចោរលួច​ យក​ទៅ​បាត់​ហើយ​បែរជា​ឃើញ​បុរស​នេះ​ យក​ទៅ​បំពាក់​រថយន្ដ​ខ្លួនឯង​ទៅ​វិញ​ ។​

IMG_4547

​ករណី​ឃាត់ខ្លួន​មន្ដ្រី​បរិស្ថាន​រូប​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩​ ខែមករា​*​ឆ្នាំ​២០១៦*​នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ​ស៊ី​វី​ហ្គ្រេ​ន​ នៅ​ផ្លូវ​លេខ​១៥៦​ សង្កាត់​វាលវង់​ ខណ្ឌ​ ៧​មក​រា​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ ទេព​ ស៊ី​ណូ​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៣​ ឆ្នាំ​ មុខរបរ​មន្ដ្រី​បរិស្ថាន​នៅ​ខេត្ដ​ព្រះ​ សីហ​នុ​។​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ ជាក់ស្ដែង​មាន​រថយន្ដ​កាម​រី​ ស៊េរី​២០០៧​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2S-9099​។​ ចំណែកឯ​ជន​រង​គ្រោះជា​អ្នក​ប្ដឹង​ឈ្មោះ​ ចាន់​ សុផល​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មុខ​ របរ​ទីប្រឹក្សា​ក្រសួង​សាធារណការ​និង​ដឹក​ ជញ្ជូន​ស្នាក់​នៅផ្ទះ​លេខ​១៣០Eo​ ផ្លូវ​ លេខ​១៣៦​ ភូមិ​១០​ សង្កាត់​ផ្សារ​កណ្ដាល​១​ ខណ្ឌ​ពេញ​ ដែល​បាន​បាត់​ស្លាក​លេខ​ រថយន្ដ​ម៉ាក​ម៉ុង​តេ​រ៉ូ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-9099​ ទាំង​មុខ​និង​ក្រោយ​ ដោយសារ​ចោរលួច​យក​ទៅ​បាត់​យូរ​ខែ​ មក​ហើយ​ ។​

​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ មុន​ពេល​កើតហេតុ​ គឺ​នៅ​ថ្ងៃ​ទី​២០​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៧​យប់​ ជន​រង​គ្រោះ​បាន​ចត​រថយន្ដ​របស់​ខ្លួន​ ១​គ្រឿង​ម៉ាក់​ម៉ុង​តេ​រ៉ូ​ ពណ៌​បៃតងខ្ចី​ នៅ​ មុខ​ផ្ទះ​លេខ​១៣០Eo​ នៅ​ផ្លូវ​លេខ​១៣៦​ ភូមិ​១០​ សង្កាត់​ផ្សារ​កណ្ដាល​២​ ខណ្ឌ​ដូន​ ពេញ​ រួច​ក៏​ឡើង​ទៅ​សម្រាន្ដ​លើ​ផ្ទះ​បាត់​ ទៅ​។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ ជន​រង​គ្រោះ​បាន​ចុះ​មក​យក​ រថយន្ដ​របស់​គាត់​បម្រុង​ទៅ​ធ្វើការ​ស្រាប់​ តែ​បាត់​ស្លាក​លេខ​ទាំង​មុខ​និង​ក្រោយ​។​ ក្រោយមក​គេ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ នៅ​នគរបាល​មូលដ្ឋាន​ផង​ដែរ​ ។​

​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​ បណ្ដឹង​រួច​ហើយ​សមត្ថកិច្ច​ក៏​បាន​ស្រាវ​ ជ្រាវ​ជា​បន្ដបន្ទាប់​រហូត​ដល់​វេលា​ម៉ោង​ ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​ ២០១៦​ ខាងលើ​នេះ​ស្រាប់តែ​ជន​រង​គ្រោះ​ ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ដ​របស់​គាត់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2S-9099​ បែរជា​ ទៅ​ពាក់​នឹង​រថយន្ដ​ម៉ាក​កាម​រី​ស៊េរី​ឆ្នាំ​ ២០០៧​ ដែល​ចត​នៅ​ខាង​មុខ​ហាង​ផឹក​ ស៊ី​យីហោ​ស៊ី​វី​ហ្គ្រេ​ន​ នៅ​ផ្លូវ​លេខ​១៥៦​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ក៏​ប្ដឹង​សមត្ថ​ កិច្ច​ខណ្ឌដូនពេញ​ឱ្យ​ចុះ​ទៅ​ឃាត់​ម្ចាស់​ រថយន្ដ​កាម​រី​ ស៊េរី​ឆ្នាំ​២០០៧​នោះ​រួម​ទាំង​ រថយន្ដ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​សាកសួរ​ និង​ចាត់​ ការ​តាម​ច្បាប់​ ។​ ក្រោយ​ពី​សមត្ថកិច្ច​ ស្រាវជ្រាវ​និង​សាកសួរ​ម្ចាស់​រថយន្ដ​ កាម​រី​ដែល​ប្រើប្រាស់​ស្លាក​លេខ​រថយន្ដ​ ឆ្លើយ​សារភាព​ថា​ស្លាក​លេខ​នេះ​គាត់​ បាន​ទិញ​ពី​ពី​បុរស​ម្នាក់​ក្នុង​តម្លៃ​១.០០០​ ដុល្លារ​ ហើយ​មក​ដល់​ពេល​នេះ​សមត្ថ​ កិច្ច​កំពុង​ចាត់ការ​តាម​ផ្លូវច្បាប់​ និង​ ស្វែង​រកមុខ​ចោរ​នៅឡើយ​ ៕​

IMG_4546

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print