បុរស​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​ម្នាក់​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ស៊ី​ក្លូ​ដោយសារ​ជំងឺ​គាំងបេះដូង​

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​ មួយ​បាន​កើតឡើង​បន្ទាប់​ពី​បុរស​ជន​ ជាតិ​បរទេស​ម្នាក់​ត្រូវ​បាន​គេ​សែង​ចុះ​ពី​ លើ​ផ្ទះសំណាក់​យីហោ​ស៊ី​ក្លូ​ រួច​ដឹក​តាម​ រ៉ឺ​ម៉ក​ម៉ូតូ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​ តែ​ពេល​ដល់​មន្ទីរពេទ្យ​បាន​ ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ករណី​ជនបរទេស​ស្លាប់​ក្នុងផ្ទះ​សំណាក់​ យីហោ​ស៊ី​ក្លូ​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ នៅផ្ទះ​ សំណាក់​យីហោ​ស៊ី​ក្លូ​ ទីតាំង​ផ្ទះ​លេខ​៥០​ ផ្លូវ​លេខ​១៧២​ កែង​ផ្លូវ​លេខ​២៣​ ភូមិ​ទី​៨​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ peleriaux​ christophe​ Roberth​ ភេទ​ ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ​ EJ915788​ ស្នាក់​ នៅ​បន្ទប់​ជួល​លេខ​៩​ ជាន់​ទី​២​ នៃ​ផ្ទះ​ សំណាក់​ខាងលើ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ បើ​ តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ large​ Gvegory​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជា​ជនជាតិ​ បារាំង​ដែល​ត្រូវជា​កូន​ម្ចាស់ផ្ទះ​សំណាក់​ ខាងលើ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​ គឺ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ រសៀល​ខ្លួន​បាន​ឡើង​ទៅ​បន្ទប់​លេខ​២​ ជាន់​ទី​១​ ហើយ​បានឃើញ​ជន​រង​គ្រោះ​ និង​មិត្ដភក្ដិ​ដេក​ក្នុង​បន្ទប់​របស់​ខ្លួន​មាន​ ហៀរ​ទឹកមាត់​ គាត់​ក៏​ចូល​ទៅ​ដាស់​តែ​ ជន​រង​គ្រោះ​ពុំ​ងើប​ទេ​ គ្រាន់តែ​ឮ​សំឡេង​ ថ្ងូរ​ក៏​ហៅ​មិត្ដភក្ដិ​ម្នាក់​ទៀត​ឱ្យមក​ជួយ​ លើក​ជន​រង​គ្រោះ​ផ្អៀង​ ស្រាប់តែ​ជន​រង​ គ្រោះ​ក្អួត​ឈាម​ ទើប​នាំ​គ្នា​រឹត​ទ្រូង​ក៏​ ចេញ​សំបោរ​តាម​ច្រមុះ​ និង​មាត់​ថែម​ ទៀត​។​ ពេល​នោះ​គាត់​ទូរស័ព្ទ​ហៅ​រថយន្ដ​ សា​មុ​យមក​ដឹក​ទៅ​មន្ទីរពេទ្យ​ តែ​ពុំ​ ឃើញ​មក​ក៏​នាំ​គ្នា​សែង​ជន​រង​គ្រោះ​ដាក់​ រ៉ឺ​ម៉ក​ម៉ូតូ​បញ្ជូន​ទៅ​គ្លីនិក​ណា​ហ្គា​ តែ​គ្រូ​ ពេទ្យ​ប្រាប់​ថា​ដឹក​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ ទៅ​។​ លុះដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ត្រូវ​ គ្រូពេទ្យ​យក​ចូល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ រួច​ពួក​គាត់​ទាំង​២​នាក់​ក៏​ត្រឡប់​មក​យក​ លិខិតឆ្លងដែន​របស់​ជន​រង​គ្រោះ​នៅផ្ទះ​ សំណាក់​វិញ​ ហើយ​ពេល​ត្រឡប់​ទៅ​ដល់​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ម្ដងទៀត​ ទើប​គ្រូ​ ពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ ហើយ​រួច​ក៏​រាយការណ៍​ទៅ​សមត្ថ​ កិច្ច​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​និង​ឆ្លង​តាម​ការ​ ត្រួតពិនិត្យ​ពី​លោក​ឧកញ៉ា​ ន​ង​ សុវណ្ណ​រ័​ត្ន​ គ្រូពេទ្យ​កោសល្យវិច័យ​សាលាដំបូង​ រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ជន​រង​ គ្រោះ​ស្លាប់​នេះ​មូលហេតុ​ដោយសារ​ជំងឺ​ គាំងបេះដូង​ ។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​តម្កល់​ទុក​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រង់ចាំ​គ្រួសារ​ សព​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ៕​

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print