​កីឡាករ​ មាស​ ចន្ទ​មាន​ ឈ្នះ​និង​ ង៉ែតរ​ដ្ឋា​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ មាស​ ចន្ទ​មាន​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​បាន​ប្រកួត​សងសឹក​កីឡាករ​ថៃ​ ឈ្មោះ​ ភិ​ច​ ណាំ​អេក​ បាន​សម្រេច​ ខណៈ​ ដែល​កីឡាករ​ ង៉ែត​ រដ្ឋ​ មក​ពី​ក្លិប​តា​ ព្រហ្ម​មាន​ជ័យ​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​ កីឡាករ​ថៃ​ឈ្មោះ​ រ៉េ​ដា​ កាលពី​ព្រឹក​ ថ្ងៃអាទិត្យ​ ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​ អាគ្នេយ៍​ ។​

lida8 copy

​ទិដ្ឋភាព​ប្រកួត​ដ៏​ជក់ចិត្ដ​រវាង​កីឡាករ​ មាស​ ចន្ទ​មាន​ នឹង​កីឡាករ​ ភិ​ច​ ណាំ​អេក​ ពួក​គេ​ទាំង​២​នាក់​បាន​ព្យាយាម​ប្រើ​ស្នៀត​ ទាត់​ស្នៀត​ជង្គង់​និង​ស្នៀត​កណ្ដាប់ដៃ​ វាយ​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្ដែ​មិន​ពុះ​ កញ្ជ្រោល​ខ្លាំង​នោះ​ទេ​ ដោយ​កីឡាករ​ មាស​ ចន្ទ​មាន​ ហាក់ដូចជា​ខ្លាច​ស្នៀត​ កែង​របស់​ ភិ​ច​ ណាំ​អេក​ ។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​កីឡាករ​ មាស​ ចន្ទ​មាន​ បាន​ព្យាយាម​ប្រើ​ស្នៀត​ ជង្គង់​អុក​ទៅ​លើ​ពោះ​ ភិ​ច​ ណាំ​អេក​ ជា​បន្ដបន្ទាប់​រហូត​ដល់​ចប់​ទឹក​ទី​៥​ ។​ រយៈពេល​ប្រកួត​៥​ទឹក​ខាងលើ​ មាស​ ចន្ទ​មាន​ ក៏​រង​នូវ​ស្នៀត​ធាក់​និង​ស្នៀត​ កណ្ដាប់ដៃ​ពី​ភិ​ច​ ណា​អេក​ ចង់​ទក់​សាច់​ ដែរ​ ។​ ប៉ុន្ដែ​ជា​លទ្ធផល​សម្រាប់​ការ​ កាត់សេចក្ដី​ចាញ់​ឈ្នះ​ត្រូវ​បាន​គណៈកម្មការ​ចៅក្រម​ដាក់​ពិន្ទុ​ឱ្យ​ មាស​ ចន្ទ​មាន​ ឈ្នះ​ ភិ​ច​ ណាំ​អេក​ មិន​ឯកច្ឆន្ទ​ ។​

​ដោយឡែក​ជំនួប​ប្រកួត​រវាង​ ង៉ែត​ រ​ដ្ឋា​ នឹង​ រ៉េ​ដា​ ត្រូវ​បាន​អ្នក​ទស្សនា​កត់​ សម្គាល់​ឃើញ​ថា​ កម្រិត​បច្ចេកទេស​ ប្រកួត​របស់​ពួក​គេ​ប្រហាក់ប្រហែល​គ្នា​ ស្រប​ពេល​ដែល​គណៈកម្មការ​ចៅក្រម​ ដាក់​ពិន្ទុ​ទាំង​៥​រូប​ក៏​បាន​ផ្ដល់​ពិន្ទុ​ស្មើគ្នា​ឱ្យទៅ​កីឡាករ​ទាំង​២​នាក់​នោះ​ដែរ​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print