សៀមរាបៈ ជនល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបេតិកភ័ណ្ឌ ចាប់ដាក់ខ្នោះដៃបញ្ជូនទៅតុលាការដើម្បីចាត់តាមនិតិវិធី បន្ទាប់ពីរូបគេបាននាំក្មេងស្រីអាយុ១៣ឆ្នាំយកទៅរំលោភបានសម្រេចក្នុងព្រៃតំបន់អង្គរ ក្រោយពីចាប់ក្មេងប្រុសជាអ្នករួមដំណើរជាមួយក្មេងស្រីនោះយកទៅចងជាប់នឹងដើមឈើ។ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅ វេលា១១យប់ ថៃ្ងទី១០ខែមករាឆ្នាំ២០១៦ ស្ថិតនៅ ចំនុចក្នុងព្រៃជិតកន្លែងលក់សំបុត្រចូលទស្សនាប្រាសាទអង្គរចម្ងាយប្រមាណ៣០០ម៉ែត្រ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកអនុសេនីយ៍ឯក ញឹក សុផល នាយប៉ុស្តិ៍នគរ បាលសង្កាត់ស្លក្រាមបានឲ្យដឹងថា ការឃាត់ខ្លួនបានជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង១១រសៀលថ្ងៃទី១០ខែមករា នៅក្នុងព្រៃ ខាងលើក្នុងភូមិខាងលើ បន្ទាប់ពីជនល្មោភកាបរូបនោះធ្វើសកម្មភាពលើក្មេងស្រីនៅវេលាម៉ោង៩យប់ថ្ងៃដដែល ។ លោកបន្តថា ជនសង្ស័យមានឈ្មោះប៉ោន រ៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប។ សមត្ដកិច្ចបានឲ្យដឹងថា ជនសង្ស័យបានចេញពីផឹកស៊ីុបានធ្វើសកម្មភាពជិះម៉ូតូតាមពីក្រោយក្មេងរងគ្រោះ ប្រុសស្រីទាំង២នាក់ រហូតមកដល់ផ្លូវស្ងាត់ជិតកន្លែង លក់សំបុត្រខាងលើក៏បានហៅក្មេងទាំង២នាក់នោះអោយឈប់រួចនាំចូលព្រៃឲ្យដោះខោអាវទាំង២នាក់ ចេញ។ លោកបានបន្តថាក្រោយពីដោះខោអាវចេញអស់ហើយក៏ចងដៃជើងក្មេងប្រុសអបទៅនិងដើមឈើ រួចអូសក្មេងស្រីរងគ្រោះយកទៅរំលោភបានសម្រេចតែម្តង។ លោកបន្ថែមថា ក្មេងស្រីរងគ្រោះមានឈ្មោះប.ស.ថអាយុ១៣ឆ្នាំរស់នៅក្បែរកន្លែងកើតខាងលើ។ លោកបានបញ្ជាក់ថាដោយមានកម្លាំងនគរបាលបេតិកភណ្ឌ ចុះល្បាតឃើញក៏ធ្វើការឃាត់ខ្លួនបញ្ជូនមកឲ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមដើម្បីប្រគល់ឲ្យទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តចាត់ការបន្តតាមនិតិវិធី៕ជានិរន្ដរ៍