(វិភាគព័ត៌មានអន្តរជាតិ)៖ ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​ជា​ការ​រៀបចំ​ឡើង​របស់​អា​មេ​រិ​ក​?

ចែករំលែក៖

​ភាព​តានតឹង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​រៀបចំ​ ឡើង​របស់​អា​មេ​រិ​ក​ក្នុង​ការ​គ្រប់គ្រង​នៅ​តំបន់​នោះ​ក៏​ដូច​ជា​កម្ចាត់​ប្រទេស​ណា​ ដែល​ហ៊ាន​ប្រឈម​មុខជា​មួយ​អា​មេ​រិ​ក​ ដោយ​បើកចំហ​ ។​ ភាព​តានតឹង​រវាង​ អ៊ី​រ៉​ង់​នឹង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក៏​មានការ​លូក​ ដៃ​ពី​អា​មេ​រិ​ក​ផង​ដែរ​ ។​ ដោយសារ​តែ​ អា​មេ​រិ​ក​មិន​អាច​កម្ចាត់​អ៊ី​រ៉​ង់​ដោយ​ផ្ទល់​នោះ​ទើប​ឱ្យ​ប្រទេស​ជា​ដៃគូ​ដែល​ជា​ប្រទេស​ ទិញ​អាវុធ​ពី​អា​មេ​រិ​ក​ច្រើន​បំផុត​កម្ចាត់​អ៊ី​រ៉​ង់​ជំនួស​ ។​

king

​សកម្មភាព​របស់​អា​មេ​រិ​ក​នា​ពេល​ នេះ​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ របស់​រុ​ស្ស៊ី​បញ្ជាក់​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ កំពុង​តែ​ត្រៀមលក្ខណៈ​សម្រាប់​សង្គ្រាម​ លោក​លើក​ទី​៣​ជា​សង្គ្រាម​កម្ចាត់​ប្រទេស​ ណា​ដែល​ប្រឆាំង​អា​មេ​រិ​ក​ ។​

​ជា​ច្រើន​ខែ​កន្លង​មក​អ្នកឯកទេស​ យោធា​និង​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ ថា​សង្គ្រាមលោក​លើក​ទី​៣​នឹង​កើតឡើង​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ។​ កាលពី​ខែ​ មិថុនា​កន្លង​ទៅ​មន្ទីរ​បញ្ច​កោណ​អា​មេ​ រិ​កបាន​ព្រមាន​ដល់​បណ្ដា​មេដឹកនាំ​យោ​ ធា​អា​មេ​រិ​កថា​បញ្ហា​សន្ដិសុខ​ប្រព័ន្ធ​នឹង​ ធ្វើ​ឱ្យ​ផ្ទុះ​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ក្លាយ​ទៅ​ ជា​សង្គ្រាមលោក​លើក​ទី​៣​ ។​

​មួយវិញទៀត​ស្ថានភាព​នៅ​ក្នុង​តំបន់​ មជ្ឈិមបូព៌ា​ ពិសេស​សង្គ្រាម​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ លោក​កើតឡើង​ចាប់ផ្ដើម​ចេញពី​អា​មេ​ រិ​ក​និង​រុ​ស្ស៊ី​ ។​ មហាអំណាច​យោធា​ ប្រទេស​ទាំង​២​វិះ​ផ្ទុះ​សង្គ្រាម​នឹង​គ្នា​កាលពី​ទស​វត្ស​ទី​៩០​ ។​

​កាលពី​ចុង​សបា្ដហ៍​កន្លង​ទៅ​ប​ណ្ណា​ ល័យ​សន្ដិសុខ​ជាតិ​នៃ​សាកលវិទ្យាល័យ​ George​ Washington​ បាន​ប្រកាស​ របាយការណ៍​ចារកម្ម​អា​មេ​រិ​ក​កាលពី​ ទស​វត្ស​ទី​៩០​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​អា​មេ​រិ​ក​-​រុ​ស្ស៊ី​ ដែល​អាច​កើត​មាន​ឡើង​ ។​ នៅ​ក្នុង​ របាយការណ៍​នោះ​អា​មេ​រិ​ក​និង​សូ​វៀត​ផ្ទុះ​សង្គ្រាម​បរមាណូ​នឹង​គ្នា​ដែល​ជា​ដំណាក់កាល​គ្រោះថ្នាក់​ដល់​ពិភពលោក​ទាំង​ មូល​ព្រួយបារម្ភ​ ។​

​នៅ​ខែវិច្ឆិកា​ ឆ្នាំ​១៩៨៣​ អា​មេ​រិ​ក​និង​ សម្ពន្ធមិត្ដ​ណា​តូ​បាន​ធ្វើ​សមយុទ្ធ​ជា​ទ្រង់​ ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ភាគ​ កណ្ដាល​តំបន់​អឺរ៉ុប​ ។​ ការ​ធ្វើ​សមយុទ្ធ​ នោះ​កើតឡើង​ចំ​ពេល​ដែល​អា​មេ​រិ​ក​និង​សូ​វៀត​កំពុង​តែ​ប្រឈម​មុខ​តានតឹង​ដាក់​ គ្នា​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ណា​តូ​បាន​ បញ្ជូន​គ្រាប់បែកបរមាណូ​ទៅ​កាន់​តំបន់​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​ សូ​វៀត​ចាត់​ទុក​ថា​បាន​ត្រៀម​វាយប្រហារ​ទៅ​លើ​ប្រទេស​គេ​ ។​

​នៅ​ក្នុង​ឆ្នាំ​១៩៨៣​នោះ​ដែរ​សូ​វៀត​ រង​ការ​ចោទប្រកាន់​ថា​ បាន​បាញ់​ទម្លាក់​ យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​កូរ៉េ​ខាង​ ត្បូង​ដែល​រុ​ស្ស៊ី​ចាត់​ទុក​ថា​ ជា​យន្ដហោះ​ ស៊ើបការណ៍​ ។​ ប្រធានាធិបតី​អា​មេ​រិ​ក​ ពេល​នោះ​លោក​ Ronald​ Reagan​ បាន​ ថ្កោលទោស​សូ​វៀត​ថា​ជា​របប​ព្រៃផ្សៃ​ ។​ ចំណែក​ភាគី​សូ​វៀត​វិញ​បាន​ចោទប្រកាន់​ ប្រធានាធិបតី​អា​មេ​រិ​ក​និង​មន្ដ្រី​អា​មេ​រិ​ក​ ថា​ ជា​ក្រុម​ឆ្កួត​លេលា​និង​ជា​អ្នកទោស​ ។​

​ក្នុង​ស្ថានភាព​តានតឹង​ខាងលើ​ទីក្រុង​មូ​ស្គូ​បាន​យល់​ច្រឡំ​ថា​ ការ​ធ្វើ​សមយុទ្ធ​ បាញ់​គ្រាប់​ពិត​របស់​ណា​តូ​ជា​ការ​បិទ​បាំង​គម្រោង​វាយប្រហារ​ទៅ​លើ​សូ​វៀត​ពី​ អា​មេ​រិ​កដោយ​គ្រាប់បែកបរមាណូ​។​ ទាំងនោះ​ហើយ​ទើប​សូ​វៀត​ចេញ​បញ្ជា​ឱ្យ​កម្លាំង​ទាហាន​ត្រៀម​ធ្វើសង្គ្រាម​បរ​ មា​ណូ​ក្នុង​រយៈពេល​ខ្លី​បំផុត​ពី​២០​ម៉ោង​ នៅ​សល់​តែ​៣០​នាទី​ប៉ុណ្ណោះ​សង្គ្រាម​វាយ​ ប្រហារ​ដោយ​គ្រាប់បែកបរមាណូ​នឹង​ កើតឡើង​។​ កាំជ្រួច​មី​ស៊ី​ល​បំពាក់​ក្បាល​ គ្រាប់​បរមាណូ​របស់​សូ​វៀតបាន​ត្រៀម​ រួចរាល់​នៅ​ចាំតែ​ពេលវេលា​និង​បញ្ជា​ពី​ថ្នាក់លើ​ប៉ុណ្ណោះ​។​ ជាមួយ​គ្នា​នោះ​សូ​វៀត​ បាន​កោះហៅ​កម្លាំង​ទាហាន​បម្រុង​នឹង​ បញ្ជូន​កម្លាំង​ទាហាន​ជួរ​មុខ​ទៅ​កាន់​ តំបន់​ជាប់​អឺរ៉ុប​ខាងកើត​ ។​

​ចំណែក​ប្រទេស​លោក​ខាងលិច​វិញ​ បាន​ត្រៀមលក្ខណៈ​ទប់ទល់​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ប៉ូ​ឡូញ​ដោយ​បញ្ជូន​ កម្លាំង​ទាហាន​និង​សព្វាវុធ​ជា​ច្រើន​នៅ​ ទីនោះ​ទប់ទល់​ជាមួយ​សូ​វៀត​ ។​

​បើ​ប្រៀបធៀប​នឹង​ពេល​បច្ចុប្បន្ន​រុ​ស្ស៊ី​និង​អា​មេ​រិ​ក​កំពុង​ប្រឈម​មុខ​តានតឹង​ ដាក់​គ្នា​អាច​ផ្ទុះ​សង្គ្រាម​បរមាណូ​គ្រប់​ ពេលវេលា​ ។​ អ្វី​ដែល​គេ​ព្រួយបារម្ភ​នា​ ពេល​នេះ​កម្លាំង​ទាហាន​អាកាស​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ដូច​គ្នា​ ប៉ុន្ដែ​គោលដៅ​ ខុស​គ្នា​រុ​ស្ស៊ី​ជួយ​ដល់​រដ្ឋាភិបាល​ស៊ី​រី​ ចំណែក​អា​មេ​រិ​ក​ជួយ​ដល់​ក្រុមប្រឆាំង​ រដ្ឋាភិបាល​ស៊ី​រី​ ។​

​សកម្មភាព​ផ្ទុយ​គ្នា​នៅ​លើ​ដែនអាកាស​ តែ​មួយ​រវាង​កម្លាំង​រុ​ស្ស៊ី​នឹង​អា​មេ​រិ​ក​ អាច​បើ​ធ្វេសប្រហែស​បន្ដិច​នោះ​សង្គ្រាម​ នឹង​កើត​ឡើងជា​មិន​ខាន​ ។​ សង្គ្រាម​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​មិន​អាច​ឈាន​ដល់ទី​ បញ្ចប់​នៅឡើយ​ដោយសារ​តែ​ប្រទេស​ មហាអំណាច​ខ្វែងគំនិត​គ្នា​ក្នុង​ការ​ដោះ​ ស្រាយ​ ជា​ពិសេស​ជោគវាសនា​របស់​ ប្រធានាធិបតី​អាល់​អាសា​ដដែល​ជា​មេដឹកនាំ​ក្បាលរឹង​ ។​

​ពេល​នេះ​អា​មេ​រិ​ក​បញ្ជូន​កម្លាំង​ ពិសេស​ផ្ទាល់​ដី​ទៅ​ដាក់​ពង្រាយ​នៅ​ប្រទេស​ ស៊ី​រី​ដើម្បី​ជួយ​ក្នុង​បេសកកម្ម​ប្រឆាំង​ ក្រុម​ភេរវកម្ម​រដ្ឋ​អ្ស៊ិ្ល​ា​ម​(IS)​ខណៈ​ដែល​មហាអំណាច​នៅ​តែ​ខ្វែងគំនិត​គ្នា​មិន​ ទាន់​ដាច់​ស្រឡះ​ទៅ​លើ​ជោគវាសនា​របស់​ ប្រធានាធិបតី​ស៊ី​រី​លោក​ បា​សា​ អាល់​អា​ សា​ដ​ ។​

​ការ​សម្រេចចិត្ដ​បញ្ជូន​កងទ័ព​ពិសេស​ ក្នុង​ទ្រង់ទ្រាយ​តូច​របស់​អា​មេ​រិ​ក​នៅ​ពេល​ នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​បន្ថែម​ទៀត​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ ទៅ​លើ​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​ដែល​ ក្រុម​ នេះ​បាន​ និង​កំពុង​គ្រប់គ្រង​ដែនដី​ភាគ​ ច្រើន​របស់​ស៊ី​រី​ហើយ​បើ​ទោះបីជា​អា​មេ​រិ​កបាន​ធ្វើ​ប្រតិបត្ដិការ​តាម​ដែនអាកាស​ នៅ​ទីនោះ​រយៈពេល​ជាង​មួយ​ឆ្នាំទៅ​ ហើយ​យ៉ាងណា​ក៏​ដោយ​ ។​

​សេត​វិមាន​បាន​ច្រានចោល​រាល់​ការ​ ចោទប្រកាន់​ដែល​ថា​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ព្រងើយ​ កន្ដើយ​ចំពោះ​សកម្មភាព​កងកម្លាំង​ទ័ព​ ដែល​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​អ៊ិ​ភ​ស្លា​ម​បង្កើត​រដ្ឋ​នោះ​ហើយ​ការ​បញ្ជូន​កងកម្លាំង​ ទាំងនេះ​ដើម្បី​ធ្វើ​សកម្មភាព​ផ្ដល់​ប្រឹក្សា​និង​ហ្វឹកហ្វឺន​ ។​ អ្នកនាំពាក្យ​សេត​វិមាន​ Josh​ Earnest​ បាន​ថ្លែង​ថា​ នយោបាយ​ របស់​យើង​មិន​មានការ​ផ្លាស់​ប្ដូរ​នោះ​ ឡើយ​ ។​ កងកម្លាំង​ទាំងនេះ​មិន​ចូលរួម​ ប្រយុទ្ធ​ដោយ​ផ្ទាល់​នោះ​ទេ​ ។​

​មន្ដ្រីជាន់ខ្ពស់​មួយ​រូប​បាន​ថ្លែង​ថា​កងកម្លាំង​ពិសេស​អា​មេ​រិ​ក​មិន​លើស​ពី​៥០​នាក់​នោះ​ទេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ភាគ​ខាង​ ជើង​ប្រទេស​ស៊ី​រី​ដែល​ទីនោះ​ជា​ទឹកដី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លាំង​ជនជាតិ​ឃើ​ដ​ជា​ក្រុម​ដែល​អា​មេ​រិ​ក​ឧបត្ថម្ភ​គាំទ្រ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជា​ មួយ​ក្រុម​ភេរវកម្ម​អ៊ិ​ជ​ស្លា​ម​ (IS)​ នោះ​ ។​

​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នា​ពេល​នេះ​គឺ​ក្រុម​ភេរវកម្ម​អាច​រួបរួម​គ្នា​បង្កើត​ទៅ​ជា​កម្លាំង​មួយ​ដ៏​រឹង​មាំ​វាយប្រហារ​ទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ប្រសិនបើ​ក្រុម​អ៊ិ​វ​ស្លា​ម​ បង្កើត​រដ្ឋ​គឺជា​កម្លាំង​សម្ងាត់​របស់​អា​មេ​ រិ​ក​មែន​នោះ​ហើយ​ក្រុម​អាល់​កៃ​ដា​ និង​ អ៊ិម​ស្លា​ម​បង្កើត​រដ្ឋ​រួបរួម​គ្នា​នោះ​រុ​ស្ស៊ី​ប្រាកដជា​នៅ​មិន​បាន​សុខ​ឡើយ​ ។​

​កន្លង​មក​ថ្មីៗ​មេដឹកនាំ​ក្រុម​ភេរវកម្ម​ អាល់​កៃ​ដា​លោក​ Ayman​ Al-zawahiri​ កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ បាន​អំពាវនាវ​ ដល់​អ្នក​ដែល​គាំទ្រ​និង​កម្លាំង​ទាហាន​ អ៊ិ​A​ស្លា​ម​ទាំងអស់​សាមគ្គី​គ្នា​ប្រឆាំង​នឹង​ ការ​គំរាមកំហែង​ពី​ប្រទេស​លោក​ខាង​ លិច​ក្នុង​នោះ​មាន​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print