​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ទទួល​បាន​ឧបករណ៍​តម្លៃ​២​ម៉ឺន​ដុល្លារ​ពី​រុ​ស្ស៊ី​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ណ​យ​ ផា​ណា​ អគ្គ​ លេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ កម្ពុជា​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សហព័ន្ធ​កីឡា​ កាយសម្ព័ន្ធ​កម្ពុជា​ទទួល​បាន​ឧបករណ៍​ ហ្វឹកហាត់​ពី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ រុ​ស្ស៊ី​ដែល​មាន​តម្លៃ​ស្មើនឹង​២​ម៉ឺន​ដុល្លារ​ អា​មេ​រិ​ក​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ហ្វឹក​ ហាត់​របស់​កីឡាករ​កីឡាការិនី​កាយ​ សម្ព័ន្ធ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ទីស្នាក់ការ​សហព័ន្ធ​ ។​

​លោក​អគ្គលេខាធិការ​បានឱ្យ​ដឹង​ទៀត​ ថា​ ឧបករណ៍​ចំនួន​២​ឈុត​ដែល​សហព័ន្ធ​ កីឡា​កាយសម្ព័ន្ធ​រុ​ស្ស៊ី​បាន​ឧបត្ថម្ភ​គឺ​ រ៉ឺ​ស័​រ​សម្រាប់​លោត​ និង​កម្រាល​វែង​ (Mini​ Tropoline)​ សម្រាប់​ការ​ហ្វឹក​ ហាត់​ត្រៀម​ប្រកួត​ជ្រើសរើស​ជើងឯក​ ថ្នាក់​ជាតិ​ ក៏​ដូច​ជា​ប្រកួត​ National​ Game​ លើក​ដំបូង​ដែល​ក្រសួង​គ្រោង​ធ្វើ​ នៅ​ខែតុលា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​ឧក​រណ៍​ដែល​សហព័ន្ធ​កីឡា​កាយ​ សម្ព័ន្ធ​កម្ពុជា​ទទួល​បាន​មិនមែន​ទើបតែ​ លើក​ទី​១​នោះ​ទេ​ ។​

​កន្លង​ទៅ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ អន្ដរជាតិ​ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ឧបករណ៍​ដូច​ជា​សេះ​លោត​,​ កម្រាល​ដែល​មាន​តម្លៃ​ ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​ចាប់តាំងពី​សហព័ន្ធ​កកើត​រហូត​មក​ដល់​ បច្ចុប្បន្ន​គឺ​សហព័ន្ធ​បាន​ទទួល​ជំនួយ​ពី​ ភាគី​ដៃគូ​អន្ដរជាតិ​មិន​តិច​ជាង​កន្លះ​ លាន​ដុល្លារ​នោះ​ទេ​ ។​

​លោក​ ណ​យ​ ផា​ណា​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​សហព័ន្ធ​មាន​ក្លិប​ចំនួន​៩​ ក្នុង​ នោះ​ក្លិប​កាយសម្ព័ន្ធ​ខេត្ដក្រចេះ​ និង​ក្លិប​ កាយសម្ព័ន្ធ​ត្រ​ញំ​ង​ឃ្លោក​ ខេត្ដតាកែវ​ មាន​ធនធាន​កីឡាករ​កីឡាការិនី​ច្រើន​ ជាងគេ​ ។​

​គួរ​រំលឹក​ថា​ កីឡា​កាយសម្ព័ន្ធ​មាន​ ២​វិញ្ញាសា​ ទី​១-​កាយសម្ព័ន្ធ​Aerobic​ និង​ទី​២-​កាយសម្ព័ន្ធ​ Artistic​ ដែល​បាន​ និង​កំពុង​ដំណើរការ​ហ្វឹកហាត់​ជា​ប្រចាំ​ ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​កីឡា​ កាយសម្ព័ន្ធ​ឈាន​ទៅ​ប្រកួតប្រជែង​នៅ​ លើ​ឆាក​ជាតិ​ និង​អន្ដរជាតិ​ប្រកបដោយ​ សក្ដានុពល​ស្រប​តាម​ផែនការ​យុទ្ធ​ សាស្ដ្រ​ដឹកនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ ពិ​ក​កម្ពុជា​ឆ្ពោះទៅ​ឆ្នាំ​២០២៣​ ដែល​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ កីឡា​អាស៊ី​ អាគ្នេយ៍​ (SEA​ Games)៕​

lida10 copy

lida9 copy

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print