ខេត្តកំពង់ធំ៖ ក្មេងស្ទាវ១ក្រុមមានគ្នា៧នាក់ស្ទាក់វៃគ្នាដូចរឿងកុន បណ្តាលអោយពួកគេ ២នាក់របួសធ្ងន់នៅចំនុច មុខវត្តខ្លោងទ្វាវត្តភូមិស្រែវាល ក្នុងភូមិស្រែវាល ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ដោយសារតែរឿងគំនុំ។សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យមានឈ្មោះ អួង តុងឡេង អាយុ ១៨ឆ្នាំ រស់នៅក្នុងភូមិរូង ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពងធំ បានទៅស្នាក់នៅក្នុងភូមិកើតហេតុខាងលើ រហូតមកដល់ពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់ឃាត់ខ្លួននៅស្នាក់ការកងរាជអាវុធ ស្រុកប្រាសាទបល្ល័ង្កនិងកំពុងតាមចាប់បក្សពួក ផ្សេងទៀត ចំណែកជន រងគ្រោះមានឈ្មោះ ហ៊ុន ជិ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាឡែកចាស់ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ របួសក្បាល ដៃ ជើង យ៉ាងធ្ងន់ធ្ងរ និងមា្នក់ទៀត ឈ្មោះ សៀង ផាន ប្រុស អាយុ ២៣ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។
បើតាមប្រភពពត័មានពីប្រជាពលរដ្ន និងជនរងគ្រោះបានអោយដឹងថាជនល្មើស បានស្ទាក់វៃ២លើក លើកទី១ពុំបានប្ដឹងមកសមត្ថកិច្ចទេ តែនេះជាលើកទី២ហើយជនល្មើសរូបនេះបានស្ទាក់វៃដោយប្រើស្នាប់ដៃ វៃរហូតដល់បែកក្បាល ដាច់ដៃ ដាច់ជើង ឈាមហូរស្រោចពេញខ្លួន ស្ថិតក្នុងសភាពមិនប្រក្រតីក្រោយពីពិនិត្យចាក់ថ្នាំរួចមក ជនរងគ្រោះដេករហូត ក្នុងនោះដែរជនរងគ្រោះ ២នាក់បានទាសំណង់ពីជនល្មើស ចំនួន ២០លានរៀល និងម្នាក់ទៀតទា ៤លានរឿងពីជនល្មើស តែពុំទាន់មានលទ្ធផលនៅឡើយ។
តែទោះជាលទ្ធផលយ៉ាងណានោះនៅថ្ងៃនេះអាវុធហត្ថស្រុកប្រាសាទបល្ល័ង្កនិងតាមចាប់ជនដៃដល់ផ្សេងៗទៀត ដើម្បីកសាងសំនុំរឿងដើម្បីបញ្ចូនជនល្មើសទាំងនោះមកអាវុធហត្ថខេត្តនិងបញ្ចូនបន្ដទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការទៅតាមច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី