ប្រទេសនេប៉ាល់៖ ជើងហោះហើរមួយគ្រឿង ត្រូវបានគេរៀបចំឡេីង ដើម្បីដឹកជញ្ជូនជនជាតិអាមេរិក ដែលនៅជាប់គាំងចេញពីប្រទេសនេប៉ាល់ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីរដ្ឋាភិបាលបានពន្យារពេលបិទនៅទូទាំងប្រទេសមួយ សប្តាហ៍ទៀត ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ Corona ។
បើតាមប្រភព Associated Press បានផ្សាយអោយដឹងថា៖ ជើងហោះហើរទាំងឡាយ ក៏ត្រូវបានផ្អាករហូតដល់ថ្ងៃទី ១៥ ខែមេសា ។ ប៉ុន្តែជេីងហោះហើរ សំរាប់ធ្វើមាតុភូមិនិវត្តន៍អ្នកដំណេីរ ត្រូវបានគេរៀបចំឡើង សម្រាប់ពលរដ្ឋអាមេរិក។ ជើងហោះហើរមួយទៀត ត្រូវបានគេគ្រោងធ្វើនៅថ្ងៃពុធ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិអូស្រ្តាលី ទៅកាន់ទីក្រុង Sydney ផងដែរ៕
...
ដោយ៖ សិលា